លោក ង៉ោ ម៉េង​ជ្រួ​ន ពិនិត្យ​ការ​រដ្ឋា​ន​ជួល​ជល់​ផ្លូវលំ​១០​ខ្សែរ​និង​ចុះសួរសុខទុក្ខ​ពលរដ្ឋ​រស់នៅ​លើទឹក​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ: ផ្លូវលំ១០ខ្សែរប្រវែង២៥០០ម៉ែត្រ ដាក់លូសងខាងបានការឧប្ថមពីលោក អ៊ឹង សុងយូ ប្រធានក្រុមហ៊ុន យូស្រី លក់ផ្ទះនិង ដីល្វែងនៅក្រុងប៉ោយប៉ែត៥០ភាគរយ និង៥០ ភាគរយទៀតជាទុនចូលរួមពីពលរដ្ឋជាម្ចាស់លំនៅដ្ឋាន ដែលត្រូវបានជួសជល់ឡើងវិញphoto_2016-08-28_12-48-33 និងស្ថាបនាដើម្បីសំរួលគ្រប់មធ្យោបាយធ្វើដំណើរជូនពលរដ្ឋនិងសិស្សានុសិស្សនៅរដូវវស្សារនាព្រឹកថ្ងៃទី ២៨ សីហា ២០១៦នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ង៉ោ មេងជ្រួន អភិបាលក្រុងប៉ោយប៉ែត្រលោកភោគ លនសមាជិកក្រុមប្រឹក្សារង្កាត់ ប៉ោយប៉ែត លោក វ៉ា ជិមណារ៉េត ចៅសង្កាត់រងប៉ោយប៉ែត លោក សន មុន្នី មេភូមិមិត្តភាពនិងប្រជាការពារ ចុះពិនិត្យការស្ថាបនាផ្លូវលំ និងដាក់ប្រពន្ធលូនេះ។
លោក សន មុន្នី មេភូមិមិត្តភាពប្រាប់ថា: ផ្លូវ១០ខ្សែរប្រវែង២៥០០ម៉ែត្រនៅភូមិមិត្តភាព ជាផ្លូវខ្លីតភ្ជាប់ពីផ្លូវ ZOA ចូលទៅលំនៅដ្ឋាន ដើមឡើយផ្លូវទាំងនេះលេចទឹកខណះភ្លៀងធា្លក់ក្នុងរដូវស្សា លំបាកធ្វើដំណើរលើគ្រប់មធ្យោបាយ។
លោក សន មុន្នី ប្រាប់ទៀតថា: ជួសជល់ផ្លូវនេះបានការឧប្ថមពីលោក អ៊ឹង សុងយូ ប្រធានក្រុមហ៊ុន យូស្រី លក់ផ្ទះនិង ដីល្វែងនៅក្រុងប៉ោយប៉ែត៥០ភាគរយ និង៥០ ភាគរយទៀតជាទុនចូលរួមពីពលរដ្ឋជាម្ចាស់លំនៅដ្ឋាន។
លោក ង៉ោ មេងជ្រួន អភិបាលក្រុងប៉ោយប៉ែត្រថានិង អោយក្រុមការងារជំនាញ រកមុខទឹកដើម្បីបញ្ជៀសការលិចលុងរបស់ពលរដ្ឋ ព្រមទាំងនែនាំអោយក្រុមហ៊ុនដែលកំុងស្ថាបនាធ្វើយ៉ាងណាផ្ដល់គុណភាពដើម្បីបានការប្រើប្រាស់យូអង្វែង៕

photo_2016-08-28_12-48-20 photo_2016-08-28_12-48-35 photo_2016-08-28_12-48-29 photo_2016-08-28_12-48-47