​បុរស​ល្មោ​ប​កាម​ចាប់​ក្មេងស្រី​អាយុ​៧​ឆ្នាំ​រំលោភ​បានសម្រេច នៅ​ស្រុក​អូ​រយ៉ា​ដាវ​

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ បុរសម្នាក់មានចរិត អន់ជាងសត្វតិរច្ឆានទៅទៀតបានចាប់ រំលោភក្មេងស្រីអាយ៧ឆ្នាំរហូតបាន សម្រេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន កាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិសោមកានិញ ឃុំ សោមធំ ស្រុកអូរយ៉ាដាវ ខេត្តphoto_2016-08-28_13-04-22រតនគិរី។មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យ ដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួនបាន ឈ្មោះ ហ៊ុន ហួរ អាយុ៣០ឆ្នាំ ជា ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ និងមានស្រុក កំណើតនៅភូមិ ទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ត កំពង់ចាម ចាប់រំលោភក្មេងស្រីរងគ្រោះ អាយុ៧ឆ្នាំ ជាជនជាតិដើមភាគតិច រស់ នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពនៅកន្លែងកើតហេតុបាន បញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៦ ខណៈដែលក្មេងស្រី នៅផ្ទះម្នាក់ឯង។ ពេលនោះជនសង្ស័យ បានហៅក្មេងស្រីរងគ្រោះទៅមើល ទូរទស្សន៍នៅផ្ទះរបស់ខ្លួននាងក៏យល់ ព្រមទៅជាមួយ គ្រានោះជនសង្ស័យធ្វើ សកម្មភាពរំលោភក្មេងស្រីរហូតបាន សម្រេច ហើយបានគំរាមសម្លាប់ក្មេងស្រីរង គ្រោះ ប្រសិនបើហ៊ានប្រាប់ឪពុកម្តាយ។
ប្រភពបានបន្ថែមថា ក្រោយពេលកើត ហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះមាន ការសង្ស័យចំពោះកូនស្រី ដែលមាន សភាពខុសប្លែកពីធម្មតា ហើយក៏សួរកូន ស្រី(ក្មេងស្រីរងគ្រោះ) ពេលនោះកូនស្រី បានប្រាប់ឪពុកម្តាយពីការពិតដែលជន សង្ស័យបានធ្វើមកលើរូបនាង។ បន្ទាប់ មកឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅ ប្តឹងលោកនាយរងប៉ុស្តិ៍សោមធំ ដើម្បីឲ្យជួយតាមចាប់ខ្លួនជនសង្ស័យ។បច្ចុប្បន្ន សមត្តកិច្ចនគបាលស្រុកអូរយ៉ាដាវកំពុងតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

photo_2016-08-28_13-04-22