ដោយ អួង វឹង
ខេត្តកំពត៖ នៅយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ មានករណីលួចគាស់ដំបូលតូបយទូរស័ព្ទដៃ នៅក្នុងផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាចក្រោយពីទទួលបានព័ត៌មានករណីខាងលើកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ៨:០០នាទី ទើបឃាត់បានជនសង្ស័យបានចំនួន ០២នាក់ និងរឹបអូសបានវត្ថុតាងទូរស័ព្ទដៃមាន : ទូរស័ព្ទទាំងថ្មី និងចាស់ចំនួន ៨០គ្រឿង ស៊ីមទូរស័ព្ទថ្មីចំនួន ៦៨ស៊ីម ឆ្នាំងសាកទូរស័ព្ទចំនួន ១១២ ថ្មទូរស័ព្ទ ចំនួន ៣៨ថ្ម កាសចំនួន ៣៩កាស អំពូលភ្លើងតូចមួយ និងសម្ភារៈជួសជុលទូរស័ព្ទចំនួន ០២ប្រអប់ ។១. ឈ្មោះ ណុំ ប្រុសពៅ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកប្រព្រឹត្តផ្ទាល់ ។
២. ឈ្មោះ ណុំ វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកយកវត្ថុតាងលាក់ ។ក្នុងការ ចុះបង្ក្រាបចោលួចគាស់ដំបូលតូបដំបូលតូបយកទូរសព្វ័នេះ ដឹកនាំកំលាំងដោយ លោកវរសេនិយ៍ត្រី សេង សុគន្ធចាត អធិការស្រុក កំពង់ត្រាច ឃាត់ខ្លូន ជនសង្ស័យបានចំនួន ពីរនាក់ (ជាបងប្អូនបង្កើត) មានទីលំនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ។ និងរឹបអូស បានវត្ថុតាងមួយចំនួនរួម មាន : ទូរស័ព្ទទាំងថ្មី និងចាស់ចំនួន ៨០គ្រឿង ស៊ីមទូរស័ព្ទថ្មីចំនួន ៦៨ស៊ីម ឆ្នាំងសាកទូរស័ព្ទចំនួន ១១២ ថ្មទូរស័ព្ទ ចំនួន ៣៨ថ្ម កាសចំនួន ៣៩កាស អំពូលភ្លើងតូចមួយ និងសម្ភារៈជួសជុលទូរស័ព្ទចំនួន ០២ប្រអប់ ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕