ខេត្តកែប៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្រុកដំណាក់ចង្អើរ ខេត្តកែប ឯកឧត្តមកែន សត្ថា អភិបាលខេត្តកែប អមដំណើរដោយលោកអភិបាលរង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក បានអញ្ជើញជាអធិបតី ពិធីចែកជូនstickers ចំណាំងផ្លាតចំនួន១៣,000សន្លឹក ជូនចៅសង្កាត់ មេឃុំ និងមេភូមិទាំង១៨ភូមិក្នុងខេត្ត ដើម្បីយកទៅបិទជូនលើមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលប្រជាជនកំពុងប្រើប្រាស់ក្នុងខេត្តកែប។ ចំនួនមធ្យោបាយត្រូវបិទstickersក្នុងខេត្តមាន៩៦៨៣គ្រឿង។
បន្ទាប់ពីប្រគល់stickers ឯកឧត្តមអភិបាលខេត្ត ដែលអមដំណើរដោយអ្នកពាក់ព័ន្ធ និងកងកំលាំងនគរបាលខេត្ត បានអញ្ជើញមកបិទstickersខាងលើនៅផ្សារដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងនៅឆ្នេរកែប ក្រុងកែប លើយានយន្តគ្រប់ប្រភេទជាង៥០គ្រឿង ហើយក៏បានឧបត្ថម្ភម្ចាស់យានយន្តខាងលើម្នាក់ៗ១ម៉ឺនរៀលផងដែរ៕