ខេត្តក្រចេះ៖ បទល្មើសឈើប្រណិតខុសច្បាប់នៅតែបន្ដដូចភ្លៀងរលឹមដឹកចេញពីទឹកដីមណ្ឌល់គីរីតាមម៉ូតូនឹងរថយន្តធន់ត្រាឆ្លងកាត់មន្ត្រីជំនាញនឹងអជ្ញាធរមានសមត្ថកិច្ចជាច្រើនកន្លែងមកចេញនៅច្រក១១៥បានដោយរលូនយកមកស្តុកទុកផ្ទះមួយនៅខាងក្រោយបន្ទាយទាហានសឹករងស្រុកស្នួលគ្មានស្ថាប័ណ្ណណាហ៊ានបង្ក្រាបឡើយព្រោះដោយសារម្ចាស់ឈើត្រូវបានគេស្គាល់ថា ឈ្មោះ សួង ចំរើន មេវរៈកាពារព្រហ្មដែនគោកលេខ ៦១៩ គួរំលឹកដែរថាកាលពី ១ឫ២ខែមុននេះលឺប្រជាពលរដ្ឋរស់នៅជិតនោះប្រាប់ថាធ្លាប់មានមន្រី្តជំនាញនឹងអជ្ញារធរមាសមត្ថកិច្ចធ្វើការឡោមព័ទ្ឋឈើនៅខាងក្រោយភោជនីយដ្ឋាននិងខ៉ារ៉ាអូខេ យីហោរ ចំរើន ហេងលីម្តងហើយតែនៅធ្វើអ្វីមិនកើតដូច្នេះមេឈ្មួញខាងលើបានប្តូមកទីតាំងថ្មីដាក់ខាងក្រោយបន្ទាយទាហានវិញដូច្នេះសូមឯកឧត្តមនាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទនឹងជាមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មកាជាតិបង្រាបបទល្មើព្រៃឈើទូទាំងប្រទេសពិសេសភូមិភាគឦសានមេត្តាជួយពង្រឹងមន្ត្រីក្រោមឱវាទ៍អនុវត្តច្បាប់ អោយមានប្រសិទ្ឋិភាពផងចុះ។
ម្យ៉ាងវិញទៀតសូម ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើទូទាំងប្រទេសចាត់វិធានការនិងជួយពង្រឹងមន្ត្រីជំនាញរបស់ខ្លួនអោយអនុវត្តច្បាប់កុំដេកចាំតែទទួលាភសការៈពីឈ្មួញ ជាពិសេសខេត្តក្រចេះ ៕