បទល្មើសដឹកឈើគ្រប់រូបភាពនៅតែបន្ដដូចភ្លៀងរលឹមឆ្លងកាត់មន្ត្រីជំនាញនឹងអជ្ញាធរមានសមត្ថកិច្ចជាច្រើនកន្លែងបានយ៉ាងរលូន

0

ដោយ ខេង ឧត្តម
សៀមរាប៖ ក្រុមឈ្មួញដឹកឈើ ថាការដឹកឈើរបស់ពួកគេបាន យ៉ាងរលូនដោយសារតែមានការអនុញ្ញាត្តិ ពីសំណាក់ សមត្ថកិច្ចជំនាញ មេព្រៃ គ្រប់លំដាប់ជាន់ថ្នាក់ ចាប់តាំងពី ផ្នែក សង្កាត់ រហូតដល់ខណ្ឌ័រដ្ឋាបាលព្រៃឈើខេត្តសៀមរាប។photo_2016-08-28_20-28-53ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០២និង២៤នាទី រសៀល ស្ថិតនៅតាមបណ្តោយផ្លូវ សម្តេច ជា ស៊ីម ឈ្មួញឈើម្នាក់ ដែលដឹកឈើតាមរ៉ឺម៉កចំនួន២គ្រឿង ចេញពីឃុំព្រះដាក់នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប បានឲ្យដឹកថា គាត់មិនបានភយ័ព្រួយឬក៍ខ្លាច មេព្រៃចាប់ នោះទេ ដោយសារ តែគេបានប្រាប់សមត្ថកិច្ចជំនាញរួចរាល់អស់ហើយ។photo_2016-08-28_20-29-06
ទាក់ទងនិងករណីនេះដែរ លោក ឡឹង សុខា មន្ត្រី ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា គេបានប្រាប់ឲ្យដំណឹងមកយើងដែរ ប៉ុន្តែ វា កន្តិ កន្តុក ពលរដ្ឋដាក់ការសង្ស័យថា អាចមានអីៗហ្នឹងគ្នាហើយបានជាមិនបង្ក្រាប កន្លងមកគេឃើញមានសកម្មភាពដឹកឈើបន្តិចបន្ទួច ចូលមកក្នុងសៀមរាបដែរ តែប្រហែលមិនបានប្រាប់លោកហើយ បានជាត្រូវលោកបង្ក្រាបយ៉ាងក្តៅៗ៕

photo_2016-08-28_20-28-53 photo_2016-08-28_20-28-48 photo_2016-08-28_20-28-50 photo_2016-08-28_20-28-44 photo_2016-08-28_20-28-59 photo_2016-08-28_20-28-42photo_2016-08-28_21-02-29