ដោយ យក្ខ ឡោម
ខេត្តរតនគិរី៖ អគ្គិភ័យបានលេបត្របាក់យករោងចក្រកៅស៊ូក្រែបមួយកន្លែងទាំងកណ្តាលថ្ងៃត្រង់ ប៉ុន្តែទំហំនៃការខូចខាតមិនត្រូវបានម្ចាស់រោងចក្រនោះប្រាប់ឲ្យដឹងនោះឡើយតុការណ៍អគ្គិភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង១២នឹង៣០នាទីរសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០១៦នេះ នៅចំណុចរោងចក្រកៅស៊ូក្រែប ស្តិតនៅភូមិសើងឃុំសើងស្រុកបកែវខេត្តរតនគិរី។
បើតាមការបញ្ជក់ពីម្ចាស់រោងចក្រកៅស៊ូក្រែបសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុ: ផ្តើមចេញមកពីឡចំហ៊ុយជ័រកៅស៊ូនៅក្បែរនោះ ហើយឆេះរាលដាលដល់កន្លែងផ្សេងរបស់រោងចក្រតូចមួយនេះ។ គ្រោះអគ្គិភ័យនេះបានការអន្តរាគមន៍របស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគបាលស្រុកចំនួន២គ្រឿងនឹងគោយន្តកែច្នៃដឹកទឹករបស់ប្រជាពលរដ្ឋមួយគ្រឿង។
បើទោះជាយ៉ាងណាម្ចាស់រោងចក្រខាងលើនេះមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយនៅពេលដែលអ្នកយកព័ត៌មានទៅសួរនាំនោះ។ដោយឡែកលោក ជួបវណ្ណារក្ស អធិការនគបាលស្រុកបកែវ អ្នកយកព័ត៌មាន ទូរស័ព្ទទៅជាច្រើនដងមិនមានអ្នកទទួលឬមួយថាថ្ងៃនេះជាថ្ងៃអាទិត្យ ទេដឹង៕