មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដាក់​ចំណាំងផ្លាត​ដល់​គោយន្ត​កន្ត្រៃ​ចំនួន​៨១៥​គ្រឿង​

0

ដោយ:ឃិន គន្ធា
បន្ទាយមានជ័យៈ គោយន្តកន្ត្រៃ ចំនួន៨១៥ គោយន្តដែលមកពីស្រុកក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យត្រូវបានបិតចំណាំងផ្លាត នាថ្ងៃទី២៩ខែសីហាឆ្នាំ២០១៦នេះនៅមន្ទីរសាធារណៈការដឹកជញ្ជូនខេត្ត។photo_2016-08-29_13-30-27ឯកឧត្ដម សួន បវរអភិបាលខេត្តបន្ទាយមានជ័យ លោកលីសារីអភិបាលរងខេត្តបន្ទលោកគឹមសុវណ្ណប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត លោកសន គីមសួគ៍ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀតចូលរួម។
លោក គឹម សុវណ្ណបានមានប្រសាសន៍ថាចំណាំងផ្លាតដែលត្រូវបិតជូនដល់ម្ចាស់គោយន្តកន្ត្រៃនេះមានចំនួន១២.៣១៩ចំណាំងផ្លាតក្នុងនោះមានក្រុងសីរីសោភ័ណមានចំនួន៤៧គោយន្ត ក្រុងប៉ោយប៉ែតមានចំនួន៤៥គោយន្ត ស្រុកថ្មពួកមានចំនួន៨១គោយន្ត ស្រុកស្វាយចេកមានចំនួន៨១គោយន្ត ស្រុកព្រះនេត្រព្រះមានចំនួន៨០គោយន្ត ស្រុកភ្នំស្រុកមានចំនួន១១គោយន្ត ស្រុកមង្គលបូរីមានចំនួន៣២៨គោយន្ត ស្រុកអូរជ្រៅមានចំនួន៤៨គោយន្តនិងស្រុកម៉ាឡៃមានចំនួន៩៤គោយន្ត។
ការបិតនេះផ្តួចផ្តើមឡើងដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងតំរូវឲ្យគោយន្តបិតគ្រប់ខេត្តក្រុងតែម្តង។លោកគឹមសុវណ្ណបានបញ្ជាក់ទៀតថាការបិតចំណាំងផ្លាតនេះនេះពុំបានឲ្យម្ចាស់គោយន្តគិតថ្លៃទេហើយចំណាំងផ្លាតនេះទិញមកប្រទេសចិនវាមានប្រសិទ្ធភាពណាស់គោយន្តពេលដែលបានបិតចំណាំងប្លាតនេះទៅនៅពេលយប់ពេលដែលហ្វា រថយន្តចាំងចំចំណាំងផ្លាតនេះវាចេញពន្លឺជាសញ្ញាប្រាប់ថាមានគោយន្តនៅពីមុខវាអាចជាសផុតពីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់បានច្រើន។photo_2016-08-29_13-30-20
ឯកឧត្ដម សួន បវរបានមានប្រសាសន៍ដែរថា: ដើម្បីចូលរួមទប់និង បង្ការគ្រោះថ្នាក់ចរាចរណ៍ ទាមទាអោយយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចណ៍ បើកបរគ្រប់យានយន្ត ដោយមានការអនុគ្រោះ។ហើយការបិតចំណាំងផ្លាតនេះអាចជួយអោយបងប្អូនបើកបរគោយន្ត ម៉ូតូរម៉កនៅពេលយប់ បញ្ចេញពន្លីភ្លឺច្បាស់ងាយស្រួលអ្នកបើកបរផ្សេងទៀតមើលឃើញ។
ឯកឧត្ដម សួន បវរ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកបិតចំណាំងប្លាតនេះត្រូវនិយាយថាថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ត្រូវពាក់មួកសុវត្តិភាពជាប្រចាំមុនពេលធ្វើដំណើរ រថយន្តអ្នកបើកនិងអ្នកជិះត្រូវដាក់ខ្សែក្រវ៉ាតជាប្រចាំបើកបរក្នុងល្បឿនដែលរដ្ឋបានកំណត់ បើកបរមិនត្រូវផឹកស្រាក្នុងពេលបើកបរ៕

photo_2016-08-29_13-30-33 photo_2016-08-29_13-30-23