អាមេរិក​ប្រកាស​ដក​ទាហាន​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​សេត​វិមាន​៖ លោក​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​កាលពី​ថ្ងៃទី​២៧ ឧសភា​ថា លោក​គ្រោង​រក្សាទុក​ទាហាន​អាមេរិក​៩.៨០០​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​( 9,800 American troops ) ក្រោយ​ឆ្នាំ​២០១៤  ហើយនឹង​កាត់បន្ថយ​ជា​បន្ត​នៅ​ឆ្នាំ​បន្ទាប់​រហូតដល់​អស់​មុន​ឆ្នាំ​

២០១៦​។ នេះ​បើតាម​វេ​ប​សាយ​ចិន​ឆាយ​ណា​ដេលី​កាលពី​ថ្ងៃ​ពុធ​នេះ​។​

​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​ទាំងយប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពីថ្ងៃ​មុននេះ ពេល​ត្រឡប់​ទៅកាន់​ឯ​សេត​វិមាន​វិញ លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែងថា ចំនួន​ទាហាន​អាមេរិក​នឹងត្រូវ​កាត់បន្ថយ​ពាក់កណ្តាល​មុន​ដំណាច់ឆ្នាំ ២០១៥ ហើយ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​កា​ប៊ុល​នៅ​ដំណើរការ​ធម្មតា​មុន ដំណាច់ឆ្នាំ​២០១៦ (normal embassy presence in Kabul by the end of 2016 )​។​

​លោក​អូ​បា​ម៉ា មានប្រសាសន៍ថា ក្រោយ​ឆ្នាំ​២០១៤ កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមាន​បេសកកម្ម​ត្រឹម​ជួយ​បង្ហាត់ កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម និង​ពួក​អាល់​កៃ​ដា ("two narrow missions": training Afghan forces) ។ លោក​អូ​បា​ម៉ា យល់ថា នោះ​ពុំមែន​ជាការ​ទទួលខុសត្រូវ​ដែល​អាមេរិក​ត្រូវ​រ៉ាប់រង​តែមួយ​នោះឡើយ​។ កិច្ចព្រមព្រៀងទ្វេភាគី​ខាង​សន្តិសុខ​មួយ​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ត្រូវ​ធ្វើឡើង​ដែរ​។ 

​ទោះបីជា​យ៉ាងណា លោក​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​ហា​មី​ត កា​ហ្សៃ ដែល​ចប់​អាណត្តិ​នោះបាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នេះ​ទេ ។ ប៉ុន្តែ​លោក​អូ​បា​ម៉ា ហាក់​មាន​សុទិដ្ឋិនិយម​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ជាមួយ​ប្រធានាធិបតី​ថ្មី បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ទី​២ ព្រោះ​បេក្ខជន​ទាំង​២​រូប​សុទ្ធតែ​អះអាង​ពី​ការចុះហត្ថលេខា​ដោយ​ឆាប់រហ័ស​បើ​ពួកគេ​ជាប់ឆ្នោត ។​

​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ឆក់ ហា​ហ្គែ​ល (Defense Secretary Chuck Hagel) បាន​និយាយថា គាត់​គាំទ្រ​ការសម្រេចចិត្ត​របស់លោក​អូ​បា​ម៉ា ដែលមាន​សភាព​ខ្លាំងក្លា ស្តីពី​បញ្ហា​កងទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ថា ពួក​អាល់​កៃ​ដា នឹងមិន​អាច​កើត​ឡើងវិញ​នោះទេ​៕​

US Obama U.S. troops salute during a military ceremony at the Bagram airbase, north of Kabul, to commemorate the fifth anniversary of the September 11, 2001 attacks us troop1