​អភិបាលស្រុក​លំផាត់ កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​ពី​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​

0

 

រតនៈគិរី៖ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បាននិយាយចំៗទៅលើអភិបាលស្រុកលំផាត់ សមត្ថកិច្ច និងជំនាញ ដែលមិនធ្វើការបង្ក្រាបពួកឈ្មួញរកស៊ីឈើខុសច្បាប់ធំៗ ប្រជាពលរដ្ឋថា សកម្មភាពដឹកឈើប្រណិតខុសច្បាប់នៅក្នុងស្រុកនេះ មានជារៀងរាល់ថ្ងៃមិនដែលឃើញអាជ្ញាធរខាងលើចុះបង្ក្រាបម្តងឡើយ ដោយសារបានទទួលលាបសក្ការៈពីពួកឈ្មួញ ឈ្មោះ មករា នឹងឈ្មួញផ្សេងៗទៀត។ប្រជាពលរដ្ឋបន្តថា សើសិនជាប្រជាពលរដ្ឋដឹកឈើតិចតួចតាមរយះម៉ូតូសម្រាប់ដោះដូរជីវភាពប្រចាំវិញ គឺអភិបាលស្រុករូបនេះនឹងបញ្ជាកូនចៅអោយចុះមកចាប់ ទង្វើរបែបនេះធ្វើអោយប្រជាពលរដ្ឋសំដែងនៅការមិនពេញចិត្តសូម្បីតែប្រជាពលរដ្ឋខ្លួនឯងលើកដៃទៅរួចដែរ ។

ប្រជាពលរដ្ឋបន្តទៀតថា ជាក់ស្តែងនាពេលថ្មី រថយន្តដឹកឈើរបស់ឈ្មោះ មករា លើកឈើដាក់លើរថយន្តទាំងថ្ងៃនៅចំនុចព្រំប្រទល់ស្រុកលំផាត់ខេត្តរតនៈគិរី និងស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្មានឃើញអាជ្ញាធរស្រុកលំផាត់ចុះបង្ក្រាបនោះទេ ដែលធ្វើអោយប្រជាពលរិះគន់ថា អភិបាលស្រុករូបនេះមិនធ្វើការបង្ក្រាបដោយសារទទួលសំណែនពីពួកបទល្មើស ហើយធ្វើគរធ្វើថ្លង់ហាក់បីដូចមិនដឹងវឿងអ្វីទាំងអស់។photo_2016-09-28_19-26-25 photo_2016-09-28_19-26-17 photo_2016-09-28_19-26-11 photo_2016-09-28_19-26-06

ជាចុងក្រោយប្រជាពលរដ្ឋសូម ស្នើរដល់សម្តេចតេជោ ហ៊ុន សែន សូមមានចំណាត់ការ ទៅលើពួកមន្ត្រីខិលខូចខាងលើនេះ ដែលមិនយោគយល់ប្រជាពលរដ្ឋតូចតាចរកស៊ីដឹកឈើតិចតួចដើម្បីតែក្រពះ តែបើពួកឈ្មួញធំៗវិញមិនដែលឃើញបង្ក្រាបនោះទេ ធ្វើអោយប្រជាពលរដ្ឋនៅក្នុងស្រុកនេះខកចិត្តយ៉ាងខ្លាំង៕