ខេត្តព្រះសីហនុ៖ជនជាតិកូរ៉េ ម្នាក់ បានលុងទឹកស្លាប់ជាមួយនឹងកូនប្រុសរបស់ខ្លូន អាយុ៤ឆ្នាំ យ៉ាង អាណោចអាធម៏បំផុត ខណៈពេលចុះលេងទឹកសមុទ្រតំបន់អូរត្រេះ២ ស្ថិតក្នុងភូមិលេខ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរវេលាម៉ោង ប្រមាណ៩នឹង៣០នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៦។
.ជុំវិញហេតុនេះបើតាម សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេ ឃើញជនរងគ្រោះឪពុកនឹងកូនជនជាតិកូរ៉េខាងលើនេះ បានចុះលេងទឹកសមុទ្រ ដោយ ជនរង គ្រោះជាឧពុក បានយក កូនពោងផ្លាស្ទិច រូបកូនទាតូចមួយឲ្យកូនជិះ បណ្តែរក្នុងទឹក សមុទ្រ ហើយ មួយសន្ទុះក្រោយមក កូនពោងនោះនឹងកុមារងគ្រោះ ត្រូវបានរលកបោកបក់ រសាតទៅទឹកជ្រៅ ។ជនរងគ្រោះជាឪពុក ឃើញកូនប្រុសរបស់ខ្លូនរសាតអណ្តែតទៅទឹកជ្រៅ ដូច នេះ ក៏ បាន រត់ ចុះទៅជួយភ្លាមៗផងដែរ ប៉ុន្តែរអកុសល្យ ជនរងគ្រោះបានលិចទៅ ជាមួយនឹងកូនប្រុសរបស់ខ្លូន ដោយ សារតែទឹកចំណុចនោះជ្រៅហើយជនរងគ្រោះមិនចេះហែលទឹក ហើយទំរាំក្រុមជួយ សង្គ្រោះ ចុះមុចទឹករាវរកឃើញ ជនរងគ្រោះទាំងពីរនាក់ឪពុក នឹងកូនបានស្លាប់បាត់បង់ជីវិតទៅ ហើយ។
.សមត្ថកិច្ចប៉ូលិស សង្កាត់លេខ៤ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ LEE.MINSEOCk ភេទប្រុស អាយុ 40ឆ្នាំ លិខិតឆ្លងដែនលេខ M63483455ជាឪពុក នឹងកូនប្រុស ឈ្មោះ LEE.SEU NGJAE អាយុ 04 ឆ្នាំ លិខិតឆ្លងដែនលេខ M52197511 ។ ជនរងគ្រោះ កូននឹងប្រពន្ធ បានចូលមក ខេត្តព្រះសីហនុ ជាភ្ញៀវទេសចរណ៍ នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦ ស្នាក់នៅក្នុង សណ្ឋាគារ រីស៊ត ណែយ៉ា បន្ទប់លេខ ២០ ។បច្ចុប្បន្ន សពជនរងគ្រោះ ទាំង២ត្រូវបានប្រគាល់ ឲ្យ ប្រពន្ធជាជន ជាតិកូរ៉េដូចគ្នា រៀបចំ វិចខ្ចប់ ដឹកយកទៅកាន់ស្រុកកំណើរដើម្បីធ្វើបុណ្យតាមប្រពៃណី។
.គួរំលិកផងដែរថា នៅក្នុង ខែសីហាឆ្នាំ២០១៦នេះ បើគិត ពីរដើមខែរហូតមកពេលនេះ មានភ្ញៀវទេសចរណ៏ ដែលមកលេងកម្សាន្ត ក្នុងខេត្ត ព្រះសីហនុបានលុងទឹកសមុទ្រស្លាប់ចំនួន ៦នាក់ ហើយ ក្នុងនោះ ជនជាតិខ្មែរម្នាក់នឹងជនបរទេសចំនូន៥នាក់ (ស្រី១នាក់)៕