សៀមរាប៖ជំលោះដ៏រកាំរកុះជាច្រើនខែមកហើយនៅរវាងព្រះភិក្ខុកណ្ឋកតេ្ថនោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ឋកោសីយ៍ ហៅវត្តលើ ជាមួយ ព្រះសង្ឃព្រះនាម អ៊ុន សម្ភស្ស ដោយសារតែទទួលដំណែងនិងលាភសក្ការះមិនស្មើរគ្នា ដោយចេញលិខិតបណ្ដេញ១សន្លឹកកាលពីថ្ងៃទី ២៦ខែសីហា ឆ្នាំ២០១៦ ជាសេចក្ដីជូនដំណឹងបានសរសេរថា មិនអនុញ្ញាតឱ្យ ព្រះអង្គ ព្រះនាម អ៊ុន សម្ភស្ស គង់នៅ ក្នុងវត្តព្រះឥន្ទកោសីយ៍នេះបន្តទៅទៀតទេការដេញព្រះអង្គចេញនេះទុកឱ្យតែរយះពេល២ថ្ងៃប៉ុណ្ណោះ។វត្ត១ដែលមានទីតាំងស្ថិតនៅជាប់ពីខាងកើតមាត់ស្ទឹងសៀមរាបក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធនិងជំលោះរវាងព្រះចៅអធិការវត្តឥន្ទកោសីយ៍ ព្រះនាម ចាន់សុវណ្ណ និងព្រះសង្ឃ អ៊ុន សម្ភស្សនេះ កំពុងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ពុទ្ធបរិស័ទចំនុះជើងវត្តដែលធ្លាប់ចេញចូលធ្វើបុណ្យធ្វើទានក្នុងវត្តនេះជារាងរាល់ឆ្នាំ ដោយសួរថាហេតុអ្វីបានជាបណ្ដេញព្រះសង្ឃព្រះនាម អ៊ុនសម្ភស្ស ឱ្យចាកចេញពីវត្តដោយគ្មានមូលហេតុ ព្រោះព្រះអង្គអ៊ុនសម្ភស្សរស់នៅក្នុងវត្តនេះជាង10ឆ្នាំមកហើយ នឹងមានស្នាដៃកសាងវត្តឱ្យមានការីកចម្រើនថែមទៀតផង មិនតែប៉ុណ្ណោះពុទ្ធបរិស័ទទាំងជិត ឆ្ងាយតែងតែ គោរពនឹងរាប់អានព្រះអង្គ អ៊ុនសម្ភស្ស ម្យ៉ាងទៀតធ្វើឱ្យប៉ះពាល់ដល់វិន័យសង្ឃ និងព្រះពុទ្ធសាសនា ធ្វើឱ្យពុទ្ធបរិស័ទអស់ជំនឿលើព្រះសង្ឃដែលមិនគិតនាំគ្នាកសាងវត្តឱ្យមានការរីកចម្រើនបែរជានាំគ្នាឈ្លោះដណ្តើម កេរ្ត៍ដំណែងគ្នាទៅវិញ។
ព្រះអង្គព្រះនាម អ៊ុនសម្ភស្ស មានសង្ឃដីកាប្រាប់នៅរសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០១៦នេះថា ចំពោះក្រុមព្រះសង្ឃដែលបានបណ្ដេញលោកចេញពីវត្តនោះគឺលោកដាច់ខាតមិនព្រមចេញឡើយ ព្រោះវិហារទើបតែកសាងនិងរូបបដិមាករធ្វើពីស្ពាន់នោះ គឺជាស្នាដៃរបស់ព្រះអង្គសុទ្ធសាទ តាំងពីចៅអធិការមុនមកម្ល៉េះប៉ុន្តែព្រះសង្ឃព្រះនាម ចាន់សុវណ្ណ ទើបតែងតាំងឡើងថ្មីបានយករូបបដិមាករ ធ្វើពីស្ពាន់យកទៅទុកចោល នៅជិតគំនរសម្រាមទៅវិញនេះឬជាថ្នាក់ដឹកនាំ ដែលឱ្យពុទ្ធបរិស័ទ គោរពប្រតិបត្តិ។ ដូច្នេះ លោក គិតថា មិនព្រមចាកចេញពីវត្តនេះជាដាច់ខាត ព្រោះលោក នៅក្នុងវត្តនេះគ្មានកំហុស អ្វីជាមួយពុទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធនោះឡើយ។
ព្រះភិក្ខុកណ្ឋកតេ្ថនោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ឋកោសីយ៍ហៅវត្តលើ បានមានសង្ឃដីការបដិសេដថា ព្រះអង្គរមិនបានចេញសេចក្តីជូនដំណឹងបណ្ដេញព្រះសង្ឃ អ៊ុន សម្ភស្ស អោយចេញពីវត្តនោះទេ ចំពោះរឿងសង្ឃណាដែលហ៊ានយកត្រាក្លែងបន្លំត្រាឬត្រារបស់ព្រះអង្គរមកបោះលើក្រដាស់ជូនដំណឹងនេះគីខុសច្បាប់នឹងវិន័យសង្ឃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សង្ឃ។
បើតាមប្រភពពីព្រះសង្ឃមួយអង្គដែលគង់នៅវត្តព្រះឥន្ទកោសីយ៍បានខ្សិបប្រាបថា ព្រះអង្គព្រះនាម ចាន់ សុវណ្ណជាព្រះចៅអធិការវត្តឥន្ទកោសីយ៍នេះទើបតែកាន់ដំណែងជាព្រះចៅអធិការ ក្នុងវត្តនេះមិនទាន់បានមួយឆ្នាំផង បែរជាមានរឿងអាស្រូវ ហ៊ានបណ្តេញព្រះសង្ឃ ព្រះនាម អ៊ុន សម្ភស្ស ដែលរស់នៅក្នុងវត្តជាង១០ឆ្នាំ ឱ្យចេញពីវត្តនៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៦ ជាដាច់ខាត។ជុំវិញករណីខាងលើនេះយើងមិនអាចសុំការបំភ្លឺពីលោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានទេ ដោយសារទូរស័ព្ទរបស់នៅក្រៅតំបន់សេវា។