ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖ ខេត្តទេសចរណ៍ ដ៏ល្បីល្បាញ ទាំងនៅអាស៊ី និងនៅ លើពិភពលោក ដែលសំបូរទៅដោយ ប្រាសាទបុរាណ ដែលជាស្នារដៃ បុពបុរសខ្មែរ បានបន្សល់ទុក សម្រាប់កូនខ្មែរ ជំនាន់ក្រោយ បន្តថែររក្សា ការពារ អោយបានគង់វង្ស យូអង្វែង ។ ប៉ុន្តែចំពោះ ហេដ្ឋារចនាសម្ព័ន នៅក្នុងខេត្តវិញ ក៏ កំពុងរៀបចំ ជាបន្តរបន្ទាប់ ក្នុងគោលបំណង់ ដើម្បីជាតម្រូវការ ចាំបាច់រងចាំ ទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ និងជាកាទាក់ទាញ ភ្ញៀវបន្ថែមទៀត ក្រៅពីប្រាសាទបុរាណ។ ប៉ុន្តែក៏មាន កន្លែង មួយចំនួន នៅក្នុងខេត្តនេះ មិនទាន់បានចូលរួម ជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំ សណ្តាប់ធ្នាប់ សាធាមរណៈ និង សោភ័ណ្ឌភាពក្រុង ទេសចរណ៍ អោយបានល្អនៅឡើយ ទោះជាមានការរិះគន់ ពីប្រជាពលរដ្ឋ នៅទីនោះផ្ទាល់ និង មហាជនទូទៅ ដែលបាន មកដល់ ខេត្តសៀមរាបនេះ។
ថ្ងៃនេះ (គេហទំព័រ ខេមរាដេលី )សូមលើកយក កន្លែងមួយ មកបង្ហាញ មិត្តអ្នកអាន៖ ផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី ទោះ ជាមានផ្លាកសញ្ញា ហាមចត ជាច្រើនផ្ទាំង តែរថយន្ត នៅតែចត បែបអានាធិបតេយ្យដ៏ដែល មហាជន បានរិះគន់ថា ការចត ពេញផ្លូវបែបនេះ អ្នកគ្រប់គ្រងផ្សារ ជាអ្នកទទួលផល និង ផ្លូវជុំវិញ ផ្សារលើធំថ្មី ត្រូវបានអ្នកលក់ យកចិញ្ចើមថ្នល់សាធារណៈ មកដាក់ ឥវ៉ាន់លក់ បណ្ដាលឱ្យមាន សភាពចង្អៀត ពិបាក ក្នុងការ ធ្វើដំណើរ ឆ្លងកាត់។ បើក្រឡេកមើល មកជ្រុង ខាងកើត ឆៀងខាងត្បូង ផ្សារវិញ ឃើញ មានអ្នកលក់ ឥវ៉ាន់ដាក់លក់ ចំកណ្ដាលផ្លូវ នឹងពោរពេញ ទៅដោយសំរាមគរ មានក្លិនស្អុយ មកលើ ប្រជាពលរដ្ឋ ដែលរស់នៅ ជុំវិញផ្សារ។ ទោះបីផ្លូវនេះ មានសភាព យ៉ាងនេះ ក៏ដោយគេ មិនដែលឃើញ សណ្ដាប់ធ្នាប់ សាធារណៈ មកកែលំអ សោះ មហាជន ក៍ដូចជាអ្នកតែងតែ ដាក់ម៉ូតូផ្ញើចូលទៅក្នុងផ្សារ សម្តែងការមិនសប្បាយចិត្ត ជាខ្លាំង ចំពោះ អ្នកគ្រប់គ្រង ផ្សារលើធំថ្មីខេត្តសៀមរាប(លោក ហុក ថៃ) ដែលមានការ បណ្តែត បណ្តោយ យកតម្លៃ ផ្ញើកង់ម៉ូតូ លើសសៀវភៅបន្ទុកដែលរដ្ឋបានកំណត់ ៕