កូរ៉េខាងត្បូង​៖​ឆេះ​មន្ទីរពេទ្យ​ចាស់ជរា​ស្លាប់​២១​នាក់​យ៉ាង​អាណោចអាធ័ម

​សេ​អ៊ូ​ល​៖ ភ្លើង​បាន​ឆាបឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​ចាស់ជរា​មួយនា​ពាក់​កណ្តាលអធ្រាត្រ​យប់​ថ្ងៃទី​២៧ ឧសភា ឈានចូល​ថ្ងៃ​ពុធ ទី​២៨ ខែឧសភា ឆ្នាំ​២០១៤ ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល របស់​កូរ៉េខាងត្បូង​បាន​

បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​២១​នាក់​យ៉ាង​អាណោចអាធ័ម ហើយ​មនុស្ស​៧​នាក់​ទៀត​ត្រូវរបួស​ផងដែរ ។​

​ក្រុម​ពន្លត់ភ្លើង​និយាយថា អគ្គិភ័យ​នោះ​អាច​ពន្លត់​រយៈពេល​៣០​នាទី  ផ្សែងភ្លើង​បាន​រាតត្បាត​អគារ​មាន​៣​ជាន់​មួយ​នៃ​មន្ទីរពេទ្យ​ជា​ប្រភពដើម​នៃ​ការឆាបឆេះ​នោះ ។ អ្នកជំងឺ​ចាស់ជរា​ជា​២០​នាក់ និង​គិលានុបដ្ឋាយិកា​ម្នាក់​បាន​ស្លាប់​ដោយ​ការពុល​ផ្សែង ។ ជនរងគ្រោះ​ភាគច្រើន​ជា​មនុស្ស​ចាស់​ដែលមាន​ជំងឺ ពិសេស​ជំងឺ​បេះដូង ហើយ​ស្លាប់​ភាគច្រើន​ដោយសារ​ការ​ថប់ដង្ហើម​។ 

​អ្នកជំងឺ​៣៥​នាក់ និង​គិលានុបដ្ឋាយិកា​ដែល​ភាគច្រើន​បាន​ស្លាប់​នោះ​ស្ថិតនៅ​ជាន់​ទី​២ ខណៈ​អ្នកជំងឺ​ចាស់ជរា​៤៥​នាក់ និង​គិលានុបដ្ឋាក​មួយចំនួនទៀត​នៅ​ជា​ន់ទី​១​ដែល​រួច​ជីវិត​ទាំង​ប្រផិតប្រផើយ​។​

​ជនរងគ្រោះ មិនអាច​រត់គេច​ទៅរក​ទី​សុវត្ថិភាព​បានឡើយ ដោយសារតែ​ជា​មនុស្ស​ចាស់ជរា ហើយ​ទម្រាំ​តែ​ក្រុម​ពន្លត់​អគ្គិភ័យ​គ្រប់ គ្រង​ស្ថានការណ៍​បាន​ក្រោយ​ភ្លើង​ឆេះ​រយៈពេល​៣០​នាទី​មក​នោះ​ធ្វើឱ្យ​ជនរងគ្រោះ​ច្រើន​នាក់​ស្លាប់បាត់​បង់ជីវិត ។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​២៦ ឧសភា អគ្គិភ័យ​បាន​ឆេះ​ស្ថានីយ​រថយន្ដ​១​កន្លែង​នៅ​ភាគ ពាយព្យ​ក្រុង​សេ​អ៊ូ​ល បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៧​នាក់ និង​របួស​៥៧​នាក់​ដែរ​ខណៈ គ្រោះមហន្ដរាយ​នៃ​នាវា​ឈ្មោះ​សេ​វ៉ុល​កាលពី​ថ្ងៃទី​១៦ មេសា ដែល​បណ្ដាលឱ្យ​មនុស្ស​ភាគច្រើន​ជា​សិស្ស​បាន​ស្លាប់​និង​បាត់​ខ្លួន​ជាង​៣០០​នាក់ (last month that left more than 300 people dead or missing) ។ នេះ​ជា​សោកនាដកម្ម​ផ្ទួនៗ​នៅ​កូរ៉េខាងត្បូង ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​កូរ៉េ​កាន់តែ​ក្តុកក្តួល ៕

Korea fire korea fire1