កំពង់ធំៈ អំពើអយុត្តិធម៌ បានទទ្រាំញ៉ាំញីលើបេះដូងអ្នកក្រីក្ររ ខណៈពេលដែលដីធ្លីរបស់ក្រុមគ្រួសារឈ្មោះទុយ ជឿន អាយុ ៦៣ឆ្នាំ ប្រពន្ឋឈ្មោះមាស ហៀង អាយ៦២ឆ្នាំមានប្លង់កម្មសិទ្ធស្រាបច្បាប់ វាស់វែងដោយនិសិត្យ តែត្រូវបានលោក ហៀ ក្រិន ដែលជាឈ្មួញមានលុយ ឃុបឃិតគ្នារំលោភយកដីរបស់គាត់ ហើយដាំកៅស៊ូពេញ នៅតំបន់ជាំគ្រៃភូមិ បញ្ជឡាឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានលេខក្បាលដី ១១៤ និង១១៥ ទីបំផុតដោយទ្រាំនិងការឈឺចាប់មិនបាន ក៏សម្រេចចិត្តរត់ទៅបួសដើម្បីរងាប់អារម្មណ៍នៃការចងពារ ។
អ្នកស្រី មាស ហៀង រួមជាមួយព្រះតេជគុណទុយ ជឿនបានមកបង្ហាញដីរបស់គាត់នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ ថាដីគាត់តំបន់ជាំគ្រៃត្រូវបានវាស់វែងដោយនិសិត្ស ហើយចេញប្លង់រ៉ឹងកម្មសិទ្ធស្របច្បាប់របស់ មន្ទីរសូរិយោដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំ ជំនាន់លោក ឌិត ធន ជាប្រធាន ខណៈពេលនេះក្រុមគ្រួសារនាងខ្ញុំ បានត្រឹមតែកាន់ប្លង់ដីដោយគ្មានដីរបស់ខ្លួន ក៏ដោយសារតែដីរបស់គាត់ចំនួន២ប្លង ស្មើរនិង៦ហិចតា៨០អា ត្រូវបានឈ្មួញមានអំណាច មានលុយឃុបឃិតគ្នាជាប្រព័ន្ឋ តាំងតែពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត យកដីរបស់នាងខ្ញុំទាំងស្រុង ទោះជាមានចំណារបស់សម្តេចពញាចក្រី ហេង សំរិន បញ្ជាឲ្យថ្នាក់ខេត្តដោះស្រាយ ក៏អាជ្ញាធរខេត្តកំពង់ធំ និងអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ មិនខ្ចីអើពើរដោះស្រាយ ដោយទុកបញ្ហានេះឲ្យកើតជាជំងឺរ៉ាំរ៉ៃរហូតដល់ទៅ៣ឆ្នាំ រីឯផ្ទៃដីជាង៦ហិចតាត្រូវបានលោក ហៀ ក្រិន ដែលជាម្ចាស់ចំការយកដំណាំកៅស៊ូទៅដាំអស់ហើយ ទីបំផុតគ្រួសារក្រីក្ររនាងខ្ញុំ រកព្រឹកខ្វះល្ងាចបានដាក់ពាក្យបណ្តឹងមកតុលាការខេត្តកំពង់ធំ ដើម្បីឲ្យជួយដោះស្រាយ តែក្នុងនោះក៏បានការគំរាមគំហែងទៀតផង។
លោក មេឃុំ បានឲ្យដឹងថា ដីមានជំលោះនេះដោះមិនចេញទេ ដោយសារតែមានតែប្លង់កម្មសិទ្ធស្របច្បាប់ តែអត់មានដី ដែលត្រូវបានលោក ហៀ ក្រិន រំលោភដីរបស់គាត់ កន្លងមកធ្លាប់ដោះស្រាយតាមចំណា របស់សម្តេចហេង សំរិន ដែលប្រគល់ឲ្យខេត្តកំពង់ធំ ជាអ្នកដោះស្រាយ ក្នុងពេលដោះស្រាយ លោក ជា សុខឿន ជាអ្នករៀបចំដីបានប្រាប់ហើយថាមិនត្រូវទេ ការឈូសឆាយដីនេះចូលដីរបស់គេហើយ តែលោក ហៀ ក្រិន មិនស្តាប់ទើបធ្វើឲ្យមានបញ្ហា ។
លោក ខៀវ ប៉ាង អភិបាលស្រុកសំបូរ បានឲ្យដឹងថា រឿងហ្នឹងគេបានប្តឹងទៅតុលាការហើយ ហើយហួសពី តួនាទីរបស់ខ្ញុំហើយ ទុកឲ្យតុលាការធ្វើតាមនិតិវិធីរបស់គេ ព្រោះខ្ញុំនិយាយទៅខ្លាចខុស ។
លោក ជា សុខឿន ជាគ្រួបង្រៀន សង្កាត់អាចារ្យលាក់ និងជាអ្នករៀបចំដីព្រៃលក់ បានបញ្ជាក់ថា ដីរបស់ លោក ទុយ ជឿន និង ប្រពន្ឋឈ្មោះ មាស ហៀង ពិតជាមានដី៦ហិចតាតាមប្លង់កម្មសិទ្ធមែន ប៉ុន្តែខ្ញុំបានទិញ ពីគេដែរ តែខ្ញុំលក់ឲ្យលោក ហៀ ក្រិន មុនដីចេញប្លង់រ៉ឹង តែនៅពេលឈូសឆាយចូលដីរបស់គាត់ ចំនួន២ក្បាលដីជាង៦ហិចតា តែបើឈូសចូលដីរបស់គាត់គួរតែអោយគាត់វិញ ទៅយករបស់គាត់ម៉េចកើត។
លោកស្រី មាស ហៀង ជាម្ចាស់ដីដែលត្រូវគេរំលោភបំពាន់យកដីប្លង់រឹងបាន ឲ្យដឹងថា!ដីរបស់ពួកគាត់បានទទួលសិទ្ធកាន់កាប់ស្របច្បាប់ ហើយមានប្លង់រឹងតាំងពីដើមឆ្នាំ២០១៣ដែលចុះវាស់វែងដោយក្រុមនិស្សិត ដែលមានលេខសម្គាល់ប័ណ្ណក្បាលដីចំនួន២ប្លង់គឺលេខ១១៤និង១១៥!ដែលទទួលស្គាល់ដោយមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ហើយមានចុះហត្ថលេខាពីលោកឌិត ធន ប្រធានមន្ទីរសូរិយោដីខេត្តកំពង់ធំចាស់! ស្រាប់តែមកដល់ឆ្នាំ២០១៤បានឃើញលោក ហៀ ក្រិន ជាឈ្មួញកណ្តាលដ៏ធំមួយមកពីខេត្តកំពង់ចាម បានដាក់គ្រឿងចក្រមក ឈូសឆាយរំលោភលើផ្ទាំដីរបស់គាត់ទាំងបំពាន់ ទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយក៏ឈ្មោះ ហៀ ក្រិន នៅតែគគ្លើនមិនញញើតឡើយព្រោះអាងខ្លួនមានលុយហើយត្រូវរ៉ូវជាមួយជំនាញនិងអាជ្ញាធរមូលដ្ឋាន រហូតដល់ពួកគាត់បានប្តឹងទៅរដ្ឋសភាជាតិហើយ សម្តេច ពញ្ញាចក្រីហេងសំរិនប្រធានរដ្ឋសភាជាតិ បានចារលិខិតបញ្ជូនមកឲ្យអាជ្ញាធរខេត្តកំពង់ធំជួយពន្លឿនដំណោះស្រាយនេះ តែរហូតមកដល់ថ្ងៃទី៣០ខែសីហានេះមិនទាន់មានពន្លឺទេ! ចំនែកលោកអ៊ុ ទុយជឿន ជាប្តីឈឺចាប់តូចចិត្តរត់ទៅបួសជាព្រះសង្ឃ។
ជាមួយគ្នានេះ លោកថៅកែ ហៀ គ្រិន ជាម្ចាស់ចំការកៅស៊ូបាននិយាយថា ដីនេះលោកបានទិញពីឈ្មោះលោកគ្រូ ឃឿន !តែលោកគ្រូឃឿនវិញបាននិយាយថា!លោកបានដីឲ្យឈ្មោះគ្រិននេះមែន តែលោកបានលក់ដីនេះតាំងឆ្នាំ២០១២មុន ចេញប្លង់កម្មសិទ្ធនេះ!ចំនែកលោកគ្រិនយកគ្រឿងចក្រទៅឈូសឆាយរំលោភយកដីកម្មសិទ្ធរបស់ពួកគាត់ ជាង៦ហិចតានៅចុងឆ្នាំ២០១៣នេះវាជារឿងរបស់ថៅកែក្រិន ជាម្ចាស់ចំកាកៅស៊ូនៅកំពង់ចាម!មិនពាក់ព័ន្ធលោកទេ ។
ដោយ ប៊ុន រដ្ឋា