អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​និង​អង្គការ​ទស្សន​:​ពិភពលោក​បន្ត​រួមគ្នា​លុបបំបាត់ ការ​កេង​ប្រ​វ័​ញ​លើ​ពលកម្ម​កុមារ​

0

បន្ទាយមានជ័យ :ដើម្បីលុបបំបាត់កម្លាំងពលកម្មកុមារឲ្យអស់ គឺយើងទាំងអស់គ្នាចាប់ផ្តើមពីខ្លួនយើងទៅតាមរយៈការមិនយកកុមារមកបំរើការនៅតាមផ្ទះ និងនៅតាមការដ្ឋានសំណង់នានាការផ្តល់ព័ត៌មាន និងការអន្តរាគមន៍លើករណីពលកម្មកុមារ និងការផ្សព្វផ្សាយជាដើមphoto_2016-08-31_13-18-07 ពាក់ពន្ធ័ករណីជួញដូរកុមារឲ្យធ្វើការផ្សេងៗ ឬសុំទានជាដើម។
នេះបើតាមឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក អឹម ថានណូ ប្រធានប្រតិបត្តិគម្រោងលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារតាមរយ:ការអប់រំ និងគាំទ្រជីវភាពឬហៅកាត់ថាEXCELនៃអង្គការទស្សន::ពិភពលោក អន្តរជាតិ-កម្ពុជា បានថ្លែងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារព្រះចន្ទ័ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងវេទិការដៃគូថ្នាក់ខេត្តស្តីពីយើងរួមគ្នាបំបាត់ពលកម្មកុមារ។
ឯ/ឧសួន បវរ អភិបាលខេត្តថ្លែងថា:”អង្គការទស្សន:ពិភពលោក-កម្ពុជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋតាមរយ:គម្រោងនានារបស់ខ្លួន ជាពិសេសគម្រោងលុបបំបាត់ការកេងប្រវ័ញ្ចពលកម្មកុមារតាមរយ:ការអប់រំនិងគាំទ្រជីវភាពឬហៅថា EXCEL…” ។
លោកស្រីImelda Ochavillo នាយិកាគម្រោងនេះថ្លែងថា:”យើងរួមគ្នាដកហូតកុមារពីពលកម្ម ទប់ស្កាត់កុមារដែលប្រឈម នឹងពលកម្ម កុំធ្លាក់ចូលស្ថានភាពអាក្រក់លើកុមារ…”។
អង្គការWorld Vision កម្ពុជាប្រចាំខេត្តនិងមន្ទូីរសង្គមកិច្ច អតីតយុទ្ធជនខេត្តបានសហការរៀបចំវេទីកានេះហើយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីអាជ្ញាធរភូមិ ឃុំ ស្រុកក្រុងនិងប្រជាពលរដ្ឋជាគោលដៅ។
លោកប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ លោក ឃួន វុទ្ធី បានមានប្រសាសន៍ថា វេទិការនោះថាពលកម្មកុមារគេសំដៅទៅលើកុមារតូចៗក្នុងវ័យសិក្សាដែលពួនថៅកែជួលឲ្យទៅធ្វើការក្នុងផ្ទះ នៅតាមការដ្ឋានសំណង់នានាពិសេសគឺក្មេងដែលឪពុកម្តាយមានជីវភាពក្រីក្រ ត្រូវយកកូនទៅធ្វើការដើម្បីយកលុយមកចិញ្ចឹមឪពុកម្តាយ។photo_2016-08-31_13-18-04

លោកបន្តថា កុមារសព្វថ្ងៃនេះជួបប្រទះក្នុងការគេងប្រវ័ញ្ចពលកម្ម ដូចជាកុមារខ្លះត្រូវបានពួកឈ្មួយទិញពីម្តាយដែលមានជីវភាពក្រីក្រយកទៅលក់ធ្វើជាអ្នកសុំទាន ធ្វើស្រីខូចនៅតាមផ្ទះបនជាដើម ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមលប់បំបាត់ឲ្យអស់នូវការគេងប្រវ័ញលើពលកម្មកុមារឲ្យខានតែបាន។

ទន្ទឹមគ្នានេះបង្កើតឲ្យមានការសួរសំនួរចម្លើយ រវាងពលរដ្ឋនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ សួរទៅកាន់វាគ្មិន មន្ត្រីអ្នកច្បាប់ មន្ត្រីសម្រួលបច្ចេកទេសរបស់អង្គការWorld Vision ផងដែរ៕

photo_2016-08-31_13-18-01