ដោយ យក្ខ ឡោម
ខេត្តរតនគិរី: មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ប្រចាំការនៅស្រុកលំផាត់បញ្ជាឲ្យកូនទៅកាប់ដើមម៉ៃសាក់ដែលជាសម្បត្តិរបស់រដ្ឋលក់ទៅឲ្យឈ្មួញនៅស្រុកក្រោមលោក នូ ថេ អភិបាលស្រុកលំផាត់បានបញ្ជក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦ថា នៅពេលនេះលោកកំពុងតែចាត់វិធានការឲ្យសមត្ថកិច្ចដកហូតដើមម៉ៃសាក់ដែលកូនរបស់លោករស់ប៊ូទុំ ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកលំផាត់បានឲ្យកូនឈ្មោះទុំ ង៉ែតភេទប្រុស ព្រមទាំងបក្ខពួកចំនួន២នាក់ទៀតឲ្យមកកាប់ដើមម៉ៃសាក់ដែលនៅចំណុចមាត់ទន្លេសេសាន ស្ថិតនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នោះហើយ។លោកបន្តទៀតថា ចំពោះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើលោកនឹងចាត់វិធានការបន្តជូនលោកហុងសុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ នឹងបន្តរាយការណ៍ទៅលោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើបន្តទៀត។
គួរបញ្ជាក់ផងដែរថា លោក រស់ ប៊ូទុំ មន្ត្រីរដ្ឋបាលព្រៃឈើដុះស្លែប្រចាំស្រុកលំផាត់អ្នកនេះ មិនដែលឃើញការពារឬបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយឃើញតែបំផ្លាញព្រៃឈើក្នុងដែនដីរបស់ខ្លួននឹងប្រមូលតែលុយពីឈ្មួញដាក់ហោប៉ាវតែប៉ុណ្ណោះ ជាពិសេសលុយដែលប្រមូលបានពីឈ្មួញនោះមិនដឹងថាយកទៅផ្គាប់ផ្គន់ថ្នាក់លើណាទេបានជាហ៊ានឲ្យកូនមកកាប់ដើមម៉ៃសាក់ដែលជាសម្បត្តិរបស់រដ្ឋដោយគ្មានខ្លាចញញើតច្បាប់នោះសោះ។បើតាមការឲ្យដឹងពីតៃកុងរថយន្តយីឌុបបង្ក្រាបលើកមុខកន្លងទៅថ្មីៗនេះថា ឈើម៉ៃសាក់ទាំងនេះដឹកយកទៅចែកចាយតាមបណ្តាលខេត្តមួយចំនួនដូចជា ភ្នំពេញ កំពង់ចាម ខេត្តកណ្តាល នឹព្រៃវែងជាដើម។
ហេតុដូចនេះសូមឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តរតនគិរី មេត្តាចាត់វិធានការដល់មន្ត្រីរដ្ឋបាលព្រៃឈើដែលគិតតែពីផលប្រយោជន៍របស់ខ្លួនម្នាក់នេះផង ៕