ការបើក​យុទ្ធនាការ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ជាតិ​ចែក​ផ្លាក​សុវត្ថិភាព (​ស្ទី​គ័​រ​ចំណាំងផ្លាត​ពន្លឺ​ពេលយប់​) ដោយ​ត​គិតថ្លៃ ៨៥២១ សន្លឹក​

0

ដោយ យក្ខឡោម

ខេត្តរតនគិរី៖ នៅមន្ទីសាធារណៈការខេត្តរតនគិរីនាព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦នេះលោកស៊ុន ប៉ូលីនប្រធានមន្ទីរសាធារណៈការបានអមដំណើរ លោកយឹម ផែនអភិបាលរងខេត្ត តំណាងលោកថង សាវុន អភិបាលខេត្តនិងលោកមឿងសារិទ្ធប្រធានមន្ទីការិយាល័យចរាចរណ៍photo_2016-08-31_14-17-24ជើងគោកនៃស្នងការនគបាលខេត្តចូលរួមយុនាការដើម្បីសុវត្តិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្តិភាពស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ដោយឥតគិតថ្លៃចំនួន៨៥២១សន្លឹកដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ដើម្បីឲ្យអាជ្ញាធរក្រុងស្រុកចែកជូនប្រជាពលរដ្ឋនៅដែនសមត្ថកិច្ចរបស់ខ្លួន។ក្រុមរម៉ករថយន្តកែច្នៃនិងឧបករណ៍កសិកម្មដែលបើកបរលើផ្លវសាធារណៈដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿងត្រូវបានឯកឧត្តមអភិបាលរងខេត្តនិងលោកប្រធានមន្ទីរបិទស្ទីគ័រចំណាំងផ្លាតពេលយប់ចំនួន៣សន្លឹក។photo_2016-08-31_14-17-27

នៅក្នុងកម្មវិធីបានប្រកាសបើកយុទ្ធនាការជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងការចែកជូនផ្លាកសុវត្ថិភាពចំនួន ៨៥២១សន្លឹក ដោយឥតគិតថ្លៃនៅខេត្តរតនគិរី ជូនដល់សិស្សានុសិស្ស កសិករ និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបិទលើ មធ្យោបាយធ្វើដំណើររបស់គាត់ដូចជាកង់រ៉ឺម៉កគោយន្តនិងឧបករណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈ។

ក្រសួងសាធារណ:ការនិងដឹកជញ្ជូនសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាប់ផ្តើមបើកយុទ្ធនាការនេះ ក្នុងគោលបំណងដើម្បីផ្តោតលើកកម្ពស់សុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ។ក្រុមហ៊ុនជីបម៉ុងគ្រុបគឺជាអ្នកផ្តល់ជំនួយសប្បុរសធម៌ជាផ្លាកសុវត្ថិភាពចំនួនបីលានសន្លឹកដែលមានគុណភាពអាចចាំងផ្លាតភ្លឺច្បាស់ល្អនិងស្អិតជាប់ខ្លាំងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះដូចបានរៀបរាប់ជូនខាងលើ។ផ្លាកសុវត្ថិភាពនេះនឹងអាចធ្វើឲ្យ អ្នកបើកបររថយន្តនានានៅពេលយប់ អាចមើលឃើញកង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មដែលបើកលើផ្លូវសាធារណៈដោយគ្មានភ្លើងបំភ្លឺទាំងនោះដែលអាចបញ្ជៀសបានពីការគ្រោះថ្នាក់ដោយនានាជាយថាហេតុ៕

photo_2016-08-31_14-17-21 photo_2016-08-31_14-17-32 photo_2016-08-31_14-17-29