កំពង់ធំៈ ហេតុការគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧១ នៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ ២០១៦ វេលាម៉ោងនិង២០នាទី ស្ថិតភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានរថយន្តសេរីទំនើប ម៉ាកកូរ៉ូឡា បានបុកទៅលើបុរសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលជនរងគ្រោះកំពុងតែធ្វើដមណើរ ក្នុងទិដ្ឋាបញ្ច្រាស់ទិសគ្នា ។
យោងតាមសាក្សីកន្លែងដែលបានឃើញហេតុការណ៍ មុនពេលកើតហេតុ បានឲ្យដឹងថា ឃើញមានរថយន្តកូរូឡាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2S 5914ពណ៍ខ្មៅចេញពីទិសខាងកើត សំដៅទៅទិសខាងលិចល្បឿនលឿនហើយគេឃើញអ្នកជិ:ម៉ូឌ្រីសង់c125ពណ៍ក្រហមស្លាកលេខបាត់ដំដង1L – 3120 សេរី2012ចេញពីលិចទៅកើតល្បឿនលឿនដូចគ្នាបញ្ច្រាស់ទិសគ្នាបុកពេញទំហ៊ឹងបណ្តាលអោយអ្នកជិ:ម៉ូតូ ដួលបោកក្បាលនិងថ្នល់ បែកក្បាលហូរឈាមដូចផ្លុក ដោយសារតែគាត់មានការធ្វេសប្រហែស មិនបានពាក់មួកសុវត្តិភាពទើបបណ្តាលឲ្យបញ្ចប់ជីវិតក្នុងពេលដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះអាយុប្រមាណ40ឆ្នាំជាង ពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយសារគ្មានសាច់ញាតិអះអាងថាស្គាល់នោះទេ ។
ចំណែកអ្នកបើកបររថយន្តក្រោយពីបុកមនុស្សជ្រុះកាងរថយន្តនៅនិងកន្លែងកើតហេតុក៍ព្យាយាមបើករត់តែត្រូវកំលាំងអាវុធស្រុកសន្ទុកឃាត់ជាប់បញ្ជូនទាំងមនុស្សទាំងរថយន្តអោយទៅនគរបាលចរាចរណ៍ស្រុកសន្ទុកដើម្បីចាត់ការបន្ត តៃកុងរបថយន្តឈ្មោះឡូសុជាតា ភេទប្រុសអាយុ35ឆ្នាំទីលំនៅខេត្តសៀមរាប បច្ចុប្បន្នចរាចរណ៍ស្រុកសន្ទុកបញ្ជូនតៃកុងរថយន្តទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ដោយ ប៊ុន រដ្ឋា




































