ខេត្តព្រះសីហនុ៖រាត្រីឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កំលាំង មន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង ក្រោមការដឹកនាំដោយលោក អ៊ុក អឿន មេបញ្ជាការរង ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ នៅក្រុម៤៦ ភូមិ០១ សង្កាត់០៤ក្រុងខេត្តព្រះសីហនុ ។ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនិងប្រើប្រាស់គ្រឿងញៀនខាងលើ ក្រៅពីការឃាត់ខ្លួនជនសង្ស័យ កងកម្លាំងបានរឹមអូសវត្ថុតាងមួយចំនួន ក្នុងនោះមាន ម៉ូតូចំនួន០៧គ្រឿង ថ្នាំញៀន(ម៉ាទឹកកក) ចំនួន៣កញ្ចប់ក្នុងនោះ ធំ២កញ្ចប់ តូច១កញ្ចប់ ដែលមានទម្ងន់៥.៤៦ក្រាម និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់កន្លះ(យ៉ាម៉ា) ទូរសព្ទដៃ០៥គ្រឿង លុយខ្មែរចំនួន ១,៥៩៨,៥០០ (១លាន ៥សែន៩ម៉ឺន ៨ពាន់ ៥រយរៀល) និង ប្រាក់ដុល្លារចំនួន $៥៨៣(៥រយប៉ែតសិបបីដុល្លារ) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។
យោងតាមប្រសាសន៍មន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញឿនលើកដំបូង អាចតុលាការសម្រេចបញ្ជូនខ្លួនទៅមណ្ឌលអប់រំកែប្រែ ។គួរបញ្ជាក់ថា ជនសង្ស័យឬាំង10នាក់ខាងលើនេះ មាន4នាក់ ចែកចាយជួញដូរ និង6នាក់ប្រើប្រាស់។ក្នុងនោះដែរ បួននាក់ក្នុងចំណោមជនសង្ស័យជួញដូរ និង ប្រើប្រាស់គ្រឿងញៀនទាំងអស់នេះ គេរកមិនឃើញថាមានសារជាតិញៀនក្នុងខ្លួនទេ បន្ទាប់ពីការពិនិត្យទឹកនោមនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកាលពីព្រឹកថ្ងៃទី ៣១ សីហា ។
ជនសង្ស័យជួញដូរ និង ប្រើប្រាស់ទាំងនោះ ភាគច្រើនជាយុវជន ត្រូវឃុំខ្លួននៅបញ្ជាការដា្ឋនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ថែម និង ធ្វើតេស្តរកសារជាតិញៀនកាលព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ បន្ទាប់មកនៅរសៀលថ្ងទី០១ខែសីហា០៩ឆ្នា២០១៦នេះ អហ បាន បញ្ជូនជនទាំងនោះទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី៕