ដោយ ព្រំ សុខា
សៀមរាប៖ចាប់ពីម៉ោង០៧ព្រឹកថ្ងៃទី០១កញ្ញាឆ្នាំ២០១៦សកម្មភាពប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំខ្វាវរយៈពេល០៨ម៉ោងយើងពិនិត្យឃើញថា នៅសាលាឃុំខ្វាវមានចំនួនប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតបានចំនួន ១៤៥ នាក់ក្នុងនោះស្រី ៨៩ នាក់។ តាមការបញ្ជាក់របស់លោកសំ សារិទ្ធសមាជិកក្រុមប្រឹក្សាស្រុកចុះជួយឃុំខ្វាវបានឲ្យអ្នកពត៌មានយើងដឹងថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋលោកអាចដឹងតៗគ្នា ហើយលោកជឿជាក់ថា ពលរដ្ឋនឹងមកចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ពិសេសសមាជិកគណះបក្សប្រជាជនកម្ពុជា ដើម្បីមានសន្តិភាព និង គាំទ្រដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នឹង ជ្រើសរើសតំណាងរាស្ត្រអាណត្តិបន្តបន្ទាប់មានអ្នកដឹកនាំផុសចេញពីគណះបក្សប្រជាជនកម្ពុជា ៕