កំពត ៖ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨និង០០នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធពិធីផ្សព្វផ្សាយផែនការការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។ នៅក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាកវរសេនាតូចការពារព្រំដែនគោកលេខ៦០១ លោកអធិការក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩៣ប៉ុស្តិ៍ សរុបទាំងអស់ ១៥៥រូប ៕