សិល្បៈ៖ កំពូលតារាល្បីរបស់អង់គ្លេស Emma Watson បានទៅទទួលសញ្ញាបត្រពីសាកលវិទ្យាល័យប្រោន កាលពីថ្ងៃអាទិត្យ ដោយមានអង្គរក្សប្រុសស្រីការពារយ៉ាងហ្មត់ចត់ទាំងការធ្វើដំណើរតាមដងផ្លូវ និងអង្គុយរង់ចាំទទួលសញ្ញាបត្រ។
តារាសម្តែងស្រី Emma Watson បានទៅទទួលសញ្ញាបត្រដូចបណ្តានិស្សិត២០០០នាក់ផ្សេងទៀតដែរ នាងបានពាក់សម្លៀកបំពាក់សម្គាល់ជាប្រពៃណីអង់គ្លេស ពាក់មួក និងចោលស្នាមញញឹមស្រស់ស្រាយទាំងការធ្វើដំណើរតាមដងផ្លូវ និងកន្លែងប្រារព្ធពិធី។ អង្គរក្សរបស់នាងជាប៉ូលិសស្រី ប្រដាប់ដោយកាំភ្លើងខ្លី និងខ្នោះដៃផងបានតាមការពារនាងយ៉ាងប្រកៀកដោយមិនឲ្យឃ្លាតគ្នាឡើយ ហើយសូម្បីទៅអង្គុយរង់ចាំទទួលសញ្ញាបត្រក៏អង្គរក្សស្រីឆ្នើមរូបនេះត្រូវតែស្លៀកពាក់ដូចនាងដែរ។
តាមប្រភពដដែល នាង Emma Watson បានសិក្សា៥ឆ្នាំស្តីពីអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យប្រោន (Brown University ) នៅRhode Island របស់ចក្រភពអង់គ្លេសនេះ ហើយនាងក៏បានចំណាយពេលវេលាសិក្សានៅសាកលវិទ្យាល័យអុកហ្វដ Oxford University ផងដែរ ដោយផ្តោតលើការសិក្សាវិជ្ជាជីវៈជំនាញលើសិល្បៈភាពយន្ត៕



