សកម្មភាព​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោ​យ​ថ្មី​ឆ្នាំ ២០១៦​នៅ​ខេត្តកំពត​

0

កំពត៖ ដើម្បីធានាដល់សិទ្ធប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការអនុវត្ត តាមគោលការណ៍ណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា(គជប) សំដៅធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុphoto_2016-09-02_12-20-27បក្សនៅកម្ពុជាយើង។ នៅព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៦នេះ គឺជាថ្ងៃដំបូង នៃថ្ងៃចាប់ដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ តាមប្រព័ន្ធកុំព្យូទ័រ កិច្ចការនេះត្រូវបានប្រព្រឹត្តទៅ នៅតាមការិយាល័យឃុំ សង្កាត់ ទូទាំងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ខេត្តកំពត នៅថ្ងៃដំបូងនេះដែរក៏ត្រូវបានអនុវត្តប្រព្រឹត្តទៅតាមគោលការណ៍ដូចគ្នាដែលបានកំណត់ដោយ (គជប)ផងដែរ ។ ហើយនៅតាមការិយាល័យនិមួយៗក៏មានការចូលរួមពិអ្នកសង្កេតការណ៍នៃសមាជិកគណបក្សនយោបាយ និងអង្គការសង្គមស៉ីវិលផងដែរ និងមានកងកម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនដល់ដំណើរការនៃការចុះឈ្មោះ មានលក្ខណៈល្អប្រសើរប្រកបដោយរលូន។ សម្រាប់ខេត្តកំពត បើយោងតាមនិន្នន័យតួលេខឲ្យដឹងពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ប្រជាជនដែលមានអាយុត្រូវមានសិទ្ធចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ២០១៦នេះ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅដល់ថ្ងៃបោះឆ្នោតមានចំនួនសរុប ៤៥០.៧០៨នាក់ក្នុងនោះស្រី២៣២.៩៤០នាក់ ។ ហើយសម្រាប់មន្ត្រីបម្រើការងារឲ្យដំណើការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះដែរនៅថ្នាក់ការិយាល័យឃុំ សង្កាត់ទាំង ៩៣ឃុំសង្កាត់ទូទាំងខេត្ត មានចំនួនសរុប ៣០១នាក់ និងមន្ត្រីនៅថ្នាក់ខេត្តមានចំនួនសរុប៣៣នាក់។ សូមជំរាបញ្ជាក់ថា
យោងតាមគោលការណ៍ណែនាំ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅថា( គជប) ដំណើរការនៃការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦តាមប្រព័ន្ធកុំព្យូទ័រនេះគឺមានរយៈពេលបីខែចាប់ពីថ្ងៃទី១ខែកញ្ញារហូតដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ។ ការិយាល័យចុះឈ្មោះបោះឆ្នោត បើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១កន្លះនិងពេលររៀលចាប់ពីម៉ោង២ ដល់ម៉ោង៥កន្លះល្ងាច ឬអាចលើស ក្នុងករណីមានវត្តមានអ្នកសុំចុះឈ្មោះបន្តតាមការជាក់ស្ដែង ៕

photo_2016-09-02_12-20-44 photo_2016-09-02_12-20-42 photo_2016-09-02_12-20-15 photo_2016-09-02_12-20-11 photo_2016-09-02_12-20-24 photo_2016-09-02_12-20-21 photo_2016-09-02_12-20-05 photo_2016-09-02_12-20-52 photo_2016-09-02_12-20-48 photo_2016-09-02_12-20-38