អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន រៀបចំ​សាងសង់​ស្ពាន​ភ្លោះ កាត់​ស្ទឹង​សៀមរាប​

0

ដោយ ខេង ឧត្តម
សៀមរាប៖ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការសាងសង់ស្ពាននេះជា គម្រោងរបស់ក្រសួងសាធារណៈការ ផ្តល់ឲ្យខេត្តសៀមរាប មានស្ពានចំនួនពីរ ឆ្លងកាត់ស្ទឹងសៀមរាប ដែលស្ថាបនាសាងសង់ ដោយក្រុមវិស្វកម្ម នៃមន្ទីរសាធាphoto_2016-09-02_16-46-44រណការខេត្ត។ហើយថ្ងៃនេះត្រូវបានចាប់ផ្តើម ដំណើរការសាងសង់ ស្ពានភ្លោះស្រប ជាប់នឹងស្ពានព្រះរាជដំណាក់ ដែលមានបណ្តោយ ប្រវែង៤៦ម៉ែត្រ មានទទឹង៨,២០ម៉ែត្រ ដោយមានផ្លូវរថយន្តសំរាប់ ឆ្លងកាត់ប្រវែង៦,៨០ម៉ែត្រ ដែលមានរយៈពេល សាងសង់៧ខែ ទើបរួចរាល់។
ការសាងសង់ស្ពាននេះ គឺធ្វើទៅតាមបច្ចេកទេស បទដ្ឋាននៃ សំណង់ ដើម្បីការពារ កុំឲ្យមានការប៉ះពាល់ នៃគ្រឹះសំណង់ស្ពានចាស់ ដែលមានអាយុកាល ជិតមួយសតវត្សមកហើយនោះ ព្រមទាំងបានធ្វើកិច្ចសហការ ជាមួយបណ្តាស្ថាប័ន ដែលមានការពាក់ព័ន្ធ ពេលធ្វើការរៀបចំ ជីកកកាយ ចាក់គ្រឹះសសរស្ពាន កុំឲ្យមានការប៉ះពាលប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែអ៊ុបទិចជាដើម ។photo_2016-09-02_16-46-57
ឯ.ឧ ឃឹម ប៊ុនសុង បានបញ្ជាក់ថា ដោយខេត្តយើងបានធ្វើការពង្រីកផ្លូវបានធំទូលាយហើយនោះ ទើបយើងត្រូវធ្វើការសាងសង់ស្ពានថ្ម ថ្មីជាប់នឹងស្ពានថ្មចាស់ ក្នុងការកាត់បន្ថយ នូវការកកស្ទះចរាចរណ៍នានា ដែលបានឆ្លងកាត់ លើស្ពានថ្មព្រះរាជដំណាក់នេះ ។
នៅពេលដែល ការសាងសង់ ស្ពាននេះរួចរាល់ហើយនោះ អាជ្ញាធរខេត្ត ត្រូវធ្វើ ការពង្រីកផ្លូវ សម្រាប់ផ្លូវឯកទិស ឆ្ពោះទៅផ្លូវកូម៉ៃនៃសណ្ឋាគារសុខាអង្គរ ព្រមទាំងធ្វើការពង្រីកផ្លូវមួយខ្សែស្រប តាមមាត់ស្ទឹងខាងលិចទៀតផង ។ ម្យ៉ាងទៀត ការធ្វើចរាចរណ៍ ពីផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្លងកាត់ មុខព្រះរាជដំណាក់ គឺត្រូវឆ្ពោះត្រង់ឆ្លងកាត់ស្ពានថ្មចាស់ ហើយការធ្វើចរាចរណ៍ ពីផ្សារលើមកលិចវិញ គឺត្រូវធ្វើ ចរាចរណ៍ឆ្លងកាត់ តាមស្ពានថ្មថ្មី ធ្វើដំណើរតាមផ្លូវមុខ មហាសណ្ឋាគារឆ្ពោះទៅផ្លូវកូម៉ៃ នៃសណ្ឋាគារសុខាអង្គរ ។ បើសិនជាយើងនៅតែមានស្ពានរបៀបនេះតទៅទៀត ការធ្វើ ចរាចរណ៍ឆ្លងកាត់ទីនេះ នៅតែមានភាពកកស្ទះ ដោយពីមួយថ្ងៃទៅមួយថ្ងៃ កំណើនយានយន្ត គ្រប់ប្រភេទ មាន ការកើនឡើង ម្យ៉ាងទៀតការសាងសង់ស្ពាននេះ នឹង ត្រូវសាងសង់រួចរាល់ មុនបុណ្យអង្គរសង្ក្រាន្ត ឆ្នាំ២០១៧ផងដែរ ៕

photo_2016-09-02_16-46-57