កិច្ចប្រជុំ​ដើម្បី​ពង្រឹង​ការងារ​បង្ការ​ប​ង្រា​ប​បទល្មើស​ព្រហ្មទណ្ឌ​,​គ្រឿងញៀន​និង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​របស់ខ្លួន​

0

ខេត្តកែប:ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តកែប បានជួបប្រជុំជាមួយផែនពាក់ព័ន្ធ ដើម្បីបង្ការបង្រាបបទល្មើសព្រហ្មទណ្ឌ,គ្រឿងញៀន,ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការិល័យចុះឈ្មោះបោះឆ្នោត នៅគ្រប់មូលដ្ឋាន ក្រោមការដឹកនាំរបស់លោកឧត្តមphoto_2016-09-02_19-17-53សេនីយត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប លោកស្នងការរងពាក់ព័ន្ធ អធិការនគរបាលក្រុងស្រុក ក្រុមចំរុះនគរបាលខេត្តចុះជួយគ្រប់ប៉ុស្តិ៍រដ្ឋបាល និងនាយប៉ុស្តិ៍រដ្ឋបាលសរុប៣៤នាក់។កិច្ចប្រជុំបានឯកភាពដាក់ចេញវិធានការណ៍មួយចំនួនដូចខាងក្រោម៖
១/បង្កើនប្រសិទ្ធភាពការងារ បង្ការបទល្មើសលួច ឆក់ ប្លន់ និងត្រូវខិតខំស្រាវជ្រាវ រុករកឱ្យឃើញបញ្ហាករណីកើតឡើងកន្លងមក ពិសេសករណីប្លន់ប្រដាប់អាវុធពីថ្ងៃ៣១,៨.២០១៦។
២/ត្រូវបង្កើនវិធានការណ៍ស្រាវជ្រាវ ដើម្បីបង្ក្រាបមុខសញ្ញាចរាចរចែកចាយ ប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន ពិសេសគោលដៅដែលបានកំណត់ជាតំបន់ស្មុគស្មាញ។
៣/ត្រូវជំរុញការអប់រំ មុខសញ្ញាប្រើប្រាស់ដោយកោះហៅមកត្រួតពិនិត្យទឹកនោម លើកដំបូងនិងបន្តត្រួតពិនិត្យ តាមកាលកំណត់3ខែម្តងឱ្យបានទៀងទាត់។ ក្រោយពិនិត្យ លើកទី3 បើនៅមានសារធាតុញៀនត្រូវកសាងសំណុំរឿង ប្តឹងទៅសាលាដំបូងដោះស្រាយតាមច្បាប់។
៤/ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ពិសេសនៅការិយាល័យ ចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ នីមួយៗ ដោយត្រូវមានកំលាំងការពារ តាមចំនួនកំណត់ កំលាំងត្រៀម អន្តរាគមន៍ តាមក្រុង ស្រុក និងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់តាមការកំណត់។
៥/ធ្វើការងារ1ចំនួនទៀតតាមការនែនាំនិងបទបញ្ជាពីថ្នាក់លើ ៕

photo_2016-09-02_19-17-43photo_2016-09-02_19-17-46