ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖ បន្ទាប់ពីអាជ្ញាធរខេត្ត កំពុងតែអភិវឌ្ឍន៍ ដ្ឋារចនាសម្ព័ន នានា នៅក្នុងខេត្តសៀមរាប ជាបន្តរបន្ទាប់ ក្នុងគោលបំណង់ ដើម្បីជាតម្រូវការ ចាំបាច់រងចាំ ទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ និងជាការទាក់ទាញ ភ្ញៀវបន្ថែមទៀត ក្រៅពីប្រាសាទបុរាណ។ ប៉ុន្តែក៏មាន កន្លែង មួយចំនួន នៅក្នុងខេត្តនេះ មិនទាន់បានចូលរួម ជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំ សណ្តាប់ធ្នាប់ សាធាមរណៈ និង សោភ័ណ្ឌភាពក្រុង ទេសចរណ៍ អោយបានល្អឡើយ ទោះជាមានការរិះគន់ ពីប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ និង មហាជនទូទៅ ដែលបាន មកដល់ ខេត្តសៀមរាបនេះក្តី។
ខេត្តទេសចរណ៍ ដ៏ល្បីល្បាញ ទាំងនៅអាស៊ី និងនៅ លើពិភពលោក ដែលសំបូរទៅដោយ ប្រាសាទបុរាណ ដែលជាស្នារដៃ បុពបុរសខ្មែរ បានបន្សល់ទុក សម្រាប់កូនខ្មែរ ជំនាន់ក្រោយ បន្តថែររក្សា ការពារ ឲ្យបានគង់វង្ស យូអង្វែង ។
(គេហទំព័រ ខេមរាដេលី ) សូមលើកយក កន្លែងមួយ មកបង្ហាញ មិត្តអ្នកអាន៖ មុខផ្សារលើធំថ្មី ផ្លូវជាតិលេខ៦ ទោះ ជាមានផ្លាកសញ្ញា ហាមចត ជាច្រើនផ្ទាំង តែរថយន្ត នៅតែចត បែបអានាធិបតេយ្យដ៏ដែល មហាជន បានរិះគន់ថា ការចត ពេញផ្លូវបែបនេះ អ្នកគ្រប់គ្រងផ្សារ ជាអ្នកទទួលផល និង ផ្លូវជុំវិញផ្សារលើធំថ្មី ត្រូវបានអ្នកលក់ យកចិញ្ចើមថ្នល់សាធារណៈ មកដាក់ ឥវ៉ាន់លក់ បណ្ដាលឱ្យមាន សភាពចង្អៀត ពិបាក ក្នុងការ ធ្វើដំណើរ ឆ្លងកាត់។
ហើយបើយើងក្រឡេកមើល មកជ្រុង ខាងកើត ឆៀងខាងត្បូង ផ្សារវិញ ឃើញ មានអ្នកលក់ ឥវ៉ាន់ដាក់ ជិតពាក់កណ្ដាលផ្លូវ នឹងពោរពេញ ទៅដោយសំរាម មានជះក្លិនស្អុយ មកលើ ប្រជាពលរដ្ឋ ដែលរស់នៅ ជុំវិញផ្សារ។ ទោះបីផ្លូវនេះ មានសភាព យ៉ាងនេះ ក៏ដោយគេ មិនដែលឃើញ សណ្ដាប់ធ្នាប់ សាធារណៈ មកកែលំអ សោះ ចំពោះការដាក់ភាស៊ីផ្ញើម៉ូតូវិញ មហាជន ក៍ដូចជាអ្នកតែងតែ ដាក់ម៉ូតូផ្ញើចូលទៅក្នុងផ្សារ សម្តែងការមិនសប្បាយចិត្ត ចំពោះ អ្នកគ្រប់គ្រង ផ្សារលើធំថ្មីខេត្តសៀមរាប ដែល បណ្តែត បណ្តោយ ឲ្យយកតម្លៃ ផ្ញើកង់ម៉ូតូ លើសសៀវភៅបន្ទុកដែលរដ្ឋបានកំណត់ មហាជន មានងឿងឆ្ងល់ សង្ស័យ អ្នកគ្រប់ផ្សារលើធំថ្មីហ្នឹង ធំជាងរដ្ឋហើយមើលទៅបានហ៊ានជាបំពាន៕