ពិធី​ប្រកាស់តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ម​ណ្ឌុ​ល​គិរី​

0

ដោយៈពលៈ

មណ្ឌលគិរី៖ ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ត្រូវបានប្រារពធ្វើឡើងកាលពីរសៀលថ្ងៃទី០២ខែកញ្ញឆ្នាំ២០១៦នេះ ដោយលោក លឹម ស្រេង អតីត អនុប្រធានមន្ទីរ ឡើងធ្វើជាប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ជំនួសលោក សុខ សិរី ដែលបានចូលនិវត្តិន៍នាphoto_2016-09-03_18-43-39ពេលថ្មីៗនេះ ក្នុងពិធីនេះដែរក៏ដាក់សម្ភោធអោយប្រើប្រាស់នូវអាគាររដ្ឋបាលការិយាល័យស្រុកអូររាំង និងស្រុកពេជ្រាដា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា រយះពេល២៣ឆ្មាំនេះ លោក សុខ សិរី បានដឹកនាំអនុវត្តការងារនៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានល្អប្រសើរ ដោយសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាជូនដល់អាជីវករ ពាណិជ្ជករ លើការចុះបញ្ជីពាណិជ្ជកម្ម អនុវត្តតាមយន្តការ ការផ្តល់សេវាតាមរយៈមន្ទីរពាណិជ្ជកម្ម និងតាមរយៈការិយាល័យច្រកចេញចូលតែមួយ ដោយមានប្រសិទ្ធភាព តម្លាភាព និងរហ័សទាន់ចិត្ត ធ្វើអោយមន្ទីរអាចគ្រប់គ្រងអាជីវកម្មក្នុងខេត្ត បង្កើននូវចំណូលថវិការដ្ឋបានល្អប្រសើរឡើងថែមទៀតផង
ដូចនេះសូមលោក លឹម ស្រេង ដែលទើបតែងតាំងជាប្រធានមន្ទីរនាពេលនេះ ត្រូវបន្តខិតខំអនុវត្តការងារនេះអោយទទួលបានលទ្ធផលល្អប្រសើរបន្តទៅទៀត។

នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រធានបន្ទីរដែលទើបតែងតាំងថ្មីត្រូវ ខិតខំបំពេញតួនាទី ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី អោយសក្កិសមជាសេនាធិការរបស់ក្រសួង និងរដ្ឋបាលខេត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តន៏នូវកម្មវិធីផែនការសកម្មភាពទិសដៅដែលក្រសួងដាក់អោយអនុវត្តន៏អោយបានលទ្ធផលល្អប្រសើរ ត្រូវធ្វើការបែងចែកនូវតួនាទីភារកិច្ច ជូនមន្ត្រីក្រោមឱវាទទៅតាមជំនាញ ដើម្បីប្រសិទ្ធភាពការងារ ព្រមទាំងត្រូវពង្រឹង ថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរផងដែរ៕photo_2016-09-03_18-43-30