ដោយ: ឃិន គន្ធា
ប៉ោយប៉ែត៖ ផ្លូវ១ខ្សែរបំរើរលើគ្រប់មធ្យោបាយធ្វើដំណើររបស់ពលរដ្ឋនិងសិសិស្សានុសិស្ស ចំនួន៨ ភូមិក្នុងសង្កាត់ ផ្សារកណ្ដាលនិងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉េតខេត្តបន្ទាយមានជ័យ ដែលភាគខ្លះមានល្បាប់ភក់ ជង្ហុក សំបុកមាន់ ត្រូវបានលោក គាត ហុល ចៅសង្កាត់ផ្សារកណ្ដាលកាយល្បាប់ភក់ចេញ ចាក់ថ្មបន្ថែមជួលជល់ឡើងវិញនាថ្ងៃទី ៣កញ្ញា២០១៦។
ពលរដ្ឋរស់អមសងខាងផ្លូវនេះ ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល និងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែតប្រាប់អោយដឹងថា: ក្រោយមានភ្លៀងធ្លាក់បន្តបន្ទាប់ ផ្លូងមួយខ្សែរនេះរងការខូចខាត ជង្ហុក សំបុកមាន់ ផ្នែកខ្លះទៀតមានល្បាប់ភក់ រអិល រមួលអ្នកធ្វើដំណើរគ្រប់មធ្យោបាយ លំបាកស្អិតស្ទើឆ្លងកាត់មិនរួច។
ទាំងនេះដោយសារទឹកភ្លៀងហូច្រោះនាំគ្រោះទៅអស់ នៅសល់តែដី និងល្បាប់ភក់។
ពលរដ្ឋក៍បានសាទរ និងថ្លែងអំណរគុណដល់ លោកចៅសង្កាត់ផ្សារកណ្ដាល គាត ហ៊ុល ដែលបាន គៀរល្បាប់ភក់ចេញពីផ្លូវ ចំនាយទន់ទិញថ្មចាក់បន្ថែម និងប្រើគ្រឿងចក្រឈូសឆាយពង្រាប កិនបង្ហាប់សំរួលដំណើរ ចំពេលពរដ្ឋជួបការលំបាក។
លោក គាត ហ៊ុល ចៅសង្កាត់ប៉ោយប៉ែតថា: ការជួសជល់ផ្លូវមួយខ្សែរនេះ ស្របពេលរដូវនេះជារដូវស្សារ ហើយពលរដ្ឋ និងសិស្សានុសិស្ស លំបាកធ្វើដំណើរលើគ្រប់មធ្យោបាយ ដើម្បីអោយបានធ្វើដំណើរទៅប្រកបអាជីវកម្ម និងទៅបុណ្យទានរបស់ពលរដ្ឋបានស្រួល ទើបលោកផ្ដើម សុំការជួយឈួសឆាប កិនបង្ហាប់ពីក្រុមហ៊ុន ហ៊ុល សេងហាប់ និងក្រុមហ៊ុន តាំង តេងភាវ និងផ្ដល់ថវិការទិញថ្មផ្ទាល់ពីលោក ដើម្បីកៀរសំរួលផ្លូវនេះ។
លោក គាត ហ៊ុលថា: ការជួសជល់ផ្លូវនេះ វាអាចសំរួលដំណើរពលរដ្ឋនិងសិស្សានុសិស្ស យ៉ាងហោចក៍បានវស្សាដែរ រងចាំថវិការមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ ដើម្បីអភិវឌ្ឍន៍ប្រែក្លាយជា ផ្លូវបេតុងបន្តពីផ្លូវបេតុងចំណុចមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតរហូតដល់ ភូមិទួលពង្ររសង្កាត់ផ្សារកណ្ដាលភ្ជាប់ផ្លូវជាតិលេខ៥៨ផងដែរ៕