ដោយ ព្រំ សុខា
សៀមរាប៖ យើងសង្កេតឃីញ ផ្សារកំពង់ក្តី ចាប់តាំងពី ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ធ្វើផ្លូវក្រាលកៅស៊ូរជុំវិញផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរចេញចូលផ្សារបានស្រួល តែផ្ទុយទៅវិញបែរជា ថៅកែរផ្សារ យកផ្លូវសាធារណៈដាក់ជួលឲ្យអាជីវករ
លក់ដូរ ដាក់កង់ និង មូតូយកភាស៊ី យកលុយដាក់ហោប៉ៅ សំរាប់ធ្វើមានបាន ខ្លួនទៅវិញ មិនបានយកលុយទាំងនោះ ទៅជួសជុលផ្លូវដែលខូចនៅជុំវិញផ្សារ។
បើក្រឡេកមើ ផ្លូវខាងកើតផ្សារ ខាងលិចផ្សារ ខាងត្បូងផ្សារ និងខាងជើងផ្សារ តាមបណ្តោយផ្លូវជាតិលេខ០៦ ពិសេសផ្លូវចូលទៅក្នុងផ្សារ ពោរពេញទៅដោយ អាជីវករលក់ដូរណែនណាន់តាន់តាប់ រកតែផ្លូវដើរចូលទៅក្នុងផ្សារមិនរួច គំថាឡើយជិះកង់ឫម៉ូតូចូលនោះ សូម្បីតែដើរក៏ពិបាកនឹងជៀសគ្នាដែរ។ទាំងអាជីវករផ្សារដែលនៅខាងក្នុង ទាំងមន្ត្រីរាជ្យការ ទាំងប្រជាពលរដ្ឋដែលលោកមកទិឥវ៉ាន់លោករិះគន់ថាសូម្បីតែផ្លូវចូលផ្សារក៏មានអ្នកលក់ចង្អៀត រកតែផ្លូវចេញចូលមិនរួចដូចនេះ ចុះបើមានហេតុការណ៍កើតអគ្គីសភ័យទៅ តើរថយន្តពន្លត់អគ្គីសភ័យចូលទៅជួយសង្គ្រោះតាមផ្លូវណា។ រៀងរាល់ថ្ងៃបញ្ហាខាងលើនេះ ក្រុមអាជីវករលក់ដូក្នុងផ្សារ នឹង ប្រជាពលរដ្ឋដែងរស់នៅជិតផ្សារ សំណូមពរទៅលោក ពៅ ប៊ុនធឿ អភិបាលនៃគណណៈអភិបាលស្រុកជីក្រែង ជាពិសេស ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណះអភិបាលខេត្តសៀមរាបមេត្តាជួយដោះស្រាយបញ្ហាខាងលើនេះជូនក្រុមអាជីវករក្នុងផ្សារ នឹង ប្រជាពលរដ្ឋដែលរស់នៅជិតផ្សារកំពុងមានការភ័យខ្លាច៕





































