អភិបាលខេត្ត​សៀមរាប​ចុះ​ពិនិត្យ ស្ថានភាព​ស្រូវពង្រោះ​ដែល​ជួប​គ្រោះរាំងស្ងួត​ពេលនេះ​ល្អ​ឡើងវិញ​ហើយ​

0

ខេង ឧត្តម

សៀមរាប៖ នាព្រឹកថ្ងៃអាទិត្យទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះទៅពិនិត្យ ស្ថានភាពស្រូវពង្រោះដែលជួបគ្រោះរាំងស្ងួតត្រូវស្វិត ស្រពោន នៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កាលពី សប្តាហ៍មុន ក្រោយពីក្រុម14247598_308096099550325_862881567_oការងារចាប់ផ្តើម អន្តរាគម ស្តារប្រឡាយចាស់ស្រោចស្រព្វ ព្រមទាំងដាក់ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ដែលមានបំពង់បង្ហូរ០,៣ ម ដើម្បីទាញទឹក និងជួយសង្គ្រោះស្ថានភាពនេះ។
ឯកឧត្តម ឃឹម ប៊ុនសុង មានប្រសាសន៍ថា តាមការចុះពិនិត្យជាក់ស្តែងថ្ងៃនេះសង្គេតឃើញថា ស្រូវពង្រោះទាំងអស់នោះមានទឹកគ្រប់គ្រាន់ និងមានការលូតលាស់ខៀវខ្ចីល្អឡើងវិញហើយ។
ឯកឧត្តមបន្តថា យើងបានជួបមេឃុំ ហើយលោកមេឃុំ បានប្រាប់ ថាប្រជាពលរដ្ឋយើងបានជីក ស្រះ ដើម្បីទទួលទឹកដែលហូរទៅពីខាងលើ សម្រាប់ប្រើប្រាស់ ពេលដែលរាំងស្ងួតនៅរដូវប្រាំង ឯកឧត្តម បញ្ជាក់ថាយើងខិតខំធ្វើយ៉ាងណាឲ្យមានការ តភ្ជាប់ពីប្រឡាយមួយ ទៅប្រឡាយមួយទៀតឲ្យបាន ដើម្បីរក្សាទឹក នៅតាមប្រឡាយបាន សំរាប់ឲ្យប្រជាជន អាចធ្វើស្រែបានទាំងដូវប្រាំង និងរដូវវស្សា៕14238114_1150867948304335_4458651103318009647_n 14264186_1150868411637622_5657845436001950986_n 14225416_1150872604970536_3065514497295001621_n 14192080_1150869011637562_6522015459447264239_n 14184389_1150868661637597_2699774979765090248_n 14192186_1150867604971036_1622038278880561242_n 14117956_1150871191637344_2909032759519656451_n 14202490_1150873428303787_4443712109595326595_n