ខេង ឧត្តម
សៀមរាប៖ សកម្មភាដឹកជញ្ជូនឈើ ចេញពីព្រំប្រទល់ខេត្ត ព្រះវិហារ សម្រុកចូលមក ខេត្តសៀមរាប ដើម្បីចែកចាយ តាមដេប៉ូ មួយចំនួន ដូចជាស្រុកសូទ្រនិគមន រហូតដល់ក្នុងក្រុងសៀមរាប ដែលមានលក្ខណះ ទ្រង់ទ្រាយធំៗ ដោយសកម្មភាព នេះ ដឹកជញ្ជូនទាំងថ្ងៃ ដោយរថយន្ត កូរ៉េធំៗ ជាច្រើនគ្រឿង ករណីនេះ គេអះអាងថា មានច្បាប់ត្រឹមត្រូវ ទើបគេហ៊ាន ដឹកចូល ក្រុងសៀមរាប ដោយគ្មានញញើត អ្វីទាំងអស់។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា គិតចាប់ពីម៉ោង០៦ជាងដល់ម៉ោង០៨និង៥០សិបនាទីព្រឹកនេះ មានរថយន្តកូរ៉េខ្នាតធំៗ៤គ្រឿងឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃស្រុកស្វាយលើខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦មានរថយន្ត ប្រភេទកូរ៉េ ជាច្រើនគ្រឿងបាន ដឹកឈើចេញ ពីទឹកដីខេត្តព្រះវិហារ ចូលមក ខេត្តសៀមរាប ឆ្លងកាត់តាមស្រុកស្វាយលើ ។ ការដឹកជញ្ជូនឈើ ទាំងថ្ងៃ បែបនេះ ត្រូវបាន គេនិយាយថា រកស៊ី ត្រូវច្បាប់ ទើបមិនញញើតនិងសមត្ថកិច្ចបង្ក្រាប។
ម្ចាស់រថយន្ត ដឹកឈើ មានឈ្មោះ ស្រេង បានអះអាងថា ឈើដែលបានដឹកមកនេះ គឺមានច្បាប់ តែមិនបានបញ្ជាក់ច្បាប់ពីណានោះទេ ប្រភពបានឲ្យដឹងថា ឈើដឹកចេញ ពីដេប៉ូ របស់គេ នៅព្រំប្រទល់ សៀមរាបនិងព្រះវិហារ ហើយឈើទាំងនោះ មានប្រភេទ ម៉ាស៊ីនង៉ោង ខ្លះនិងរ៉ៃខ្លះ។
ទោះបីជា ម្ចាស់រថយន្តដឹកឈើ បានអះអាងថាមានច្បាស់ ប៉ុន្តែគេចង់ឃើញ សមត្ថកិច្ច និងជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវធ្វើការ ត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើ ខាងលើ ថាតើ មានច្បាប់ គ្រប់គ្រាន់ ដែរឬទេ?៕