ដោយ បុ៑ន រដ្ឋា
កំពង់ធំ. បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចលុបចោលឡូត៍នេសាទ ដោយទុកអោយប្រជានេសាទ ជាម្ចាស់គ្រប់គ្រងនិងថែរក្សាធនធានមឆ្ឆាជាតិដោយខ្លួនឯង ដើម្បីតម្រូវនូវសេចក្តីត្រូវការនូវស្បៀងអាហារ មិនតែប៉ុណ្ណោះ បានបង្កើតសហគមនេសាទ សម្រាប់ការជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទតែផ្ទុយទៅវិញបែរសហគមនេសាទ ព្រែកកំពង់ចាម ដើរកាប់បំផ្លាញឧបករណ៍នេសាទ ជាលក្ខណះគ្រួសាររបស់ប្រជាពលរដ្ឋ ហើយសហគមនេសាទបានបង្កើតបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដោយខ្លួនឯងទៅវិញ។
តាមសេចក្តីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថា ប្រជាពលរដ្ឋក្រីក្ររ ដែលរកមុខរបរជាលក្ខណះគ្រួសារសមត្ថកិច្ចជលផល ដែលមានលោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ដឹកនាំកម្លាំងសហគមកាប់ដុតបំផ្លាញ ចំណែកបទល្មើសនេសាទរបស់សហគមន៍ ដែលមានឈ្មោះ លោក សំរិទ្ធ ជាប្រធាន និងលោក មោ ជាសាច់ឈាមបងថ្លៃប្អូនថ្លៃជាមួយលោក ភិន សុធា នាយរងសង្កាត់រដ្ឋបាលជលផលបារាយណ៍ ដាក់បទល្មើសនេសាទបែរជាគ្មានការបង្ក្រាទៅវិញ។
នៅក្នុងខេត្តកំពង់ធំ នាពេលបច្ចុប្បន្ន កំណើននៃបទល្មើសនេសាទ កំពុងតែកើនឡើងពេញបន្ទុកគ្រប់ទិសទីដោយមិនមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិចឡើយ ដោយសារតែមានការឃុបឃិតជាប្រព័ន្ឋ បើកភ្លើងខៀវពី លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ហើយបានអនុវត្តយកបណ្តាញសង្គមហ្វេសប៊ុក ជាឧបករណ៍ឆ្ពិនភ្នែកថ្នាក់លើ តាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម ហើយមិនដែលឃើញ លោកនាយខណ្ទចេញមុខចុះធ្វើសកម្មភាពបង្ក្រាប បទល្មើសដោយផ្ទាល់នោះទេ មិនខុសអីពីពាក្យគេនិយាយថានាយខណ្ទចងមុងនោះទេ។
បទល្មើសនេសាទដែលគេបានប្រទះឃើញពេញផ្ទៃទឹក ក្នុងដែលគ្រប់គ្រង់របស់លោក គូ ប៊ុនតឹងនាយផ្នែករដ្ឋបាលជលផលសំបូរ និងជាតួនាទីទទួលខុសត្រូវរបស់លោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ត្រូវបានប្រទះឃើញដាក់កាត់ស្ទឹង ចំនុចអន្លុងកី. និងចំនុចខាងលិចស្ទឹងកំបុត បទល្មើសពេញផ្ទៃទឹកត្រៀបត្រា តែពុំមានការបង្ក្រាបនោះឡើយ បើយោងតាមការបង្ហោះបណ្តាញសង្គមហ្វេសប៊ុករបស់ខណ្ទរដ្ឋបាលជលផលកំពង់ធំសុទ្ធតែអះអាងថាគ្មានបទល្មើសនេសាទ។
ក្រោយពីអ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក ប៉ែន វណ្ណរិទ្ធ នៅព្រឹកថ្ងៃទី ៤ខែកញ្ញា ឆ្នាំ២០១៦ ប្រាប់ចំនុចនិងទីតាំងបទល្មើស លោកបានប្រាប់ភ្លាមៗដែរថា និងបញ្ជាឲ្យកម្លាំងចុះបង្ក្រាឥលូវនេះ ហើយការអះអាងរបស់ឈ្មួញដែលបានតាំងខ្លួនជាសហគម អួតថាខ្លួនមានច្បាប់លោកប៉ែន វណ្ណរិទ្ធ បានបដិសេធភ្លាមៗថា កុំនិយាយច្បាប់ជាមួយខ្ញុំក្នុងរដូវបិទនេសាទ គ្មាននណាចេញច្បាប់ឲ្យនោះទេ ក្នុងនោះដែរក៏ត្រូវបានអ្នកឃ្លាំមើលសកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចជំនាញ របស់ ខណ្ទរដ្ឋបាលជលផល តែពុំត្រូវបានមន្ត្រីថ្នាក់ក្រោមចាត់ការបង្ក្រាបបទល្មើសនេសាទ តាមការបញ្ជារបស់លោក នាយខណ្ទទាល់តែសោះ ។ ដោយ ប៊ុន រដ្ឋា