មន្ត្រី​ជំនាញ​សា​ធា​រណៈ​ការ​ខេត្ត​៖​ ផ្លូវ​លោកតា​ណើ​យ​រដូវវស្សា​ឆ្នាំនេះ​អាចជៀស​ផុតពី​ការលិចលង់

​សៀមរាប​៖ (​ដោយ​ប៊ុត​វិចិត្រ​)​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​សា​ធា​រណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​ថ្លែង​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​ថា ​ផ្លូវ​លោកតា​ណើ​យ​ដែល​តែងតែ​លិចលង់​នៅពេល​ខែវស្សា​ជាពិសេស​រាល់ពេល​ភ្លៀង​ម្ដងៗ​នោះ​នា​រដូវវស្សា​ឆ្នាំនេះ​អាច​ជៀស​ផុតពី​ការលិចលង់​។​

​ប្រធាន​មន្ទីរ​សា​ធា​រណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​លោក ​គឹម ប៊ុណ្ណា ​បាន​ថ្លែង​អះអាង​បន្ថែមថា​ ​ផ្លូវ​លោកតា​ណើ​យ​មួយ​ខ្សែរ​នេះ​តាម​គម្រោង​ឆ្នាំ​២០១៤​នេះ​មិនទាន់​ធ្វើការ​ជុស​ជុល​ឬ​ធ្វើ​ថ្មី​នោះទេ​តែមាន​គម្រោង​ដាក់​ប្រ​ព័​ន្ទ​លូ​ថ្មី​នៅ​ខែមិថុនា​ឆ្នាំ​២០១៤​ខាងមុខនេះ​ដើម្បី​ជៀស​ឲ្យ​ផុតពី​ការលិចលង់​ដូច​ឆ្នាំៗ​កន្លងទៅ​ក្នុងនោះ​ផ្លូវ​៧​មករា​ក៍មាន​គម្រោង​ដូចគ្នា​ទៅ​និង​ផ្លូវ​លោកតា​ណើ​យ​នេះដែរ​។​

លោក​ប្រធាន​មន្ទីរ​សា​ធា​រណៈ​ការ​ខេត្ត​ថ្លែង​បញ្ជា្ក​ក់ថា​ដោយ​ថវិការ​គម្រោង​មានកំណត់​ដូច្នេះ​គឺ​មន្ទីរជំនាញ​ត្រូវដាក់​ប្រ​ព័​ន្ទ​លូ​ជាមុនសិន​តែ​ផ្លូវ​ទាំង​២​ខ្សែរ​គឺ​ផ្លូវ​លោកតា​ណើ​យ​និង​ផ្លូវ​៧​មករា​គម្រោង​ទៅខាង​មុខ​អាច​និង​ចាក់​ជា​ផ្លូវ​កៅស៊ូ​បេតុង​ ព្រោះ​ខេត្ត​យក​ផ្លូវ​ទាំង​២​នេះ​ជា​ផ្លូវ​គំរូរ​ឈានមុខ​។​

ជាមួយគ្នារ​នេះដែរ​ល​លោក​ ឌិ​ត ​សេរី​រ័ត្ន​នា ​ប្រធានការិយាល័យ​នៃ​មន្ទីរ​សា​ធា​រណៈ​ការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ផ្លូវ​លោកតា​ណើ​យ​ចាប់ពី​ចំណុច​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ទៅដល់​កែង​ខាងត្បូង​ភ្ជាប់​និង ​ផ្លូវ​៧​មករា​មាន​ចំងាយ​បណ្ដោយ​ប្រវែង​១៤៥០​ម៉ែត្រ​ទទឹង​មាន​ប្រវែង​៣៥​ម៉ែត្រ​តែ​នៅ​បណ្ដោយ​ផ្លូវ​លោកតា​ណើ​យ​នោះ​មិនទាន់​បញ្ចប់​គម្រោង​ទទឹង​៣៥​ម៉ែត្រ​នៅឡើយ​ទេ ​ដោយសារ​ផ្លូវ​មួយ​នេះ​ជាប់​នៅក្នុង​២​សង្កាត់​គឺ​សង្កាត់​សាលា​កំរើក​និង​សង្កាត់​ស្លក្រាម​តែ​គម្រោង​មាន​រួចហើយ​។​

ដោយឡែក​ផ្លូវ​៧​មករា​ចាប់ពី​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់​ទៅទល់​និង​ផ្លូវ​ក្រវ៉ាត់​ក្រុងមាន​ចំងាយ​​បណ្ដោយ​២៣៧០​ម៉ែត្រ​ទទឹង​គិត​ជា​ត្រឹម​រង្វង់​មូល​មកដល់​កែង​ផ្លូវ​លោកតា​ណើ​យ​ខាងត្បូង​មាន​១៥​ម៉ែត្រ​និង​បន្ត​ពី​កែង​ផ្លូវ​លោកតា​ណើ​យ​ទៅដល់​ក្រវ៉ាត់​ក្រុង​ទទឹង​មាន​ប្រវែង​៣០​ម៉ែត្រ​។​

មន្ត្រី​ដដែល​បន្ថែមថា​ចំពោះ​គម្រោង​ដាក់​ប្រ​ព័​ន្ទ​លូ​ទាំង​ផ្លូវ​២​ខ្សែរ​នេះ​មិនទាន់​គ្រប់​ចំនួន​នៃ​ទំហំ​ប្រវែង​ផ្លូវ​នៅឡើយ​ទេ​គឺ​បានតែ​៣០០០​ម៉ែត្រជាគោលការណ៍​ជំហាន​ដំបូង​។​

គួ​បញ្ជាក់ថា​ផ្លូវ​ទាំង​២​ខ្សែរ​នេះ​ឲ្យ​តែមាន​ភ្លៀង​ម្ដងៗ​គឺ​តែងតែ​លិចលង់​ជាងគេ​ចំពោះ​ក្រុង​សៀមរាប​ដូច្នេះ​ការរៀបចំ​ដាក់​ប្រ​ព័​ន្ទ​លូ​នៅ​ខែមិថុនា​ឆ្នាំ​២០១៤​ខាងមុខនេះ​ពលរដ្ឋ​សង្ឃឹមថា​និង​ជាស​ផុតពី​ការ​លិច​ផ្លូវ​ដូច​ឆ្នាំ​កន្លងទៅ​។

1556229_1424092367863591_8472756151923335708_o(1) 10428212_1424092341196927_6399743875136332515_o