បុរស​ម្នាក់​ស​សៃ​ប្រសាទ​ផឹកថ្នាំ​ស្មៅ​បញ្ចប់ជីវិត នៅ​ស្រុក​កូន​មុំ​

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ បរុសម្នាក់មិនចង់រស់នៅលើផែនដីបានសម្រេចចិត្តគិតខ្លីផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លូននៅស្រុកកូនមុំប្រពន្ធជនរងគ្រោះបានបញ្ជាក់ថាប្តីរបស់គាត់មានឈ្មោះប៉ាតសារឿនភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរមុខរបរកសិកដោយមាន(ជំងឺសសៃប្រសាទ)៦ឆ្នាំមកហើយphoto_2016-09-05_13-10-16ដោយសារដួលម៉ូតូ។លោកស្រីសឹកលីនអាយុ៣៨ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះបានបន្តថា ប្តីរបស់គាត់មានជំងឺសសៃប្រសាទ៦ឆ្នាំមកហើយ មូលហេតុដួលម៉ូតូ គាត់ឲ្យតែធ្វើទុកម្តងៗរកតែថ្នាំបាញ់ស្មៅយកមកផឹកម្តងនេះផឹកបានសម្រេចពិតប្រាកដមែនជនរងគ្រោះខាងលើមានកូនចំនួន៥នាក់ស្រី២ប្រុស៣នៅក្នុងបន្ទុកគ្រួសារ ។ហេតុការផឹកថ្នាំបាញ់ស្មៅនេះកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣ខែកញ្ញឆ្នាំ២០១៦នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិ១ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។ក្រុមគ្រួសារបានដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗមកដល់ថ្ងៃទី៤ខែកញ្ញនេះវេលាម៉ោង៥ល្ងាចបានស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តដោយសារជំងឺធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាននោះទេ។បច្ចុប្បន្នសាកសពក្រុមគ្រូសារកំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

photo_2016-09-05_13-10-24