នាយ​ឧត្ដមសេនីយ​ខេង សុ​ម៉េ​ធ ផ្ដល់​គ្រឿងចក្រ​ជួស​ជល់​ផ្លូវលំ​ដែល​ខូចខាត​ក្នុង​ក្រុង​ប៉ោយប៉ែត​

0

ដោយ ឃិន គន្ធា

ប៉ោយប៉ែត៖ គ្រឿងចក្រ និងប្រេងរបស់ក្រុមការងារវិស្វកម្មសម្ដេចតេជោហ៊ុន សែន ត្រូវបាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ខេង សុម៉េធ អគ្គស្នងការរងនគបាលជាតិ ទទួលទិសភូមិភាគទី៤-៥ តំបន់ពាយព្យ នាំយកមកឈូសឆាយ ពង្រាបកិនបង្ហាប់ផ្លូវមេ ៣ខ្សែរ(ផ្លូវអង្ការZOA )photo_2016-09-05_15-11-10និងផ្លូវក្នុងភូមិជាច្រើនខ្សែរទៀត នៅក្នុងសង្កាត់ផ្សារកណ្ដាលនិងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ងោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក វ៉ា ជិមណារ៉េត ចៅសង្កាត់រងប៉ោយប៉ែត លោក សន មុន្នី មេភូមិមិត្តភាពនិងប្រជាការពារ និងសប្បរស់ជនចូលរួមការស្ថាបនាផ្លូវនេះ។
លោក ងោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតនិយាយថា: ផ្លូវមេបីខ្សែរនេះ ខ្សែរទី១តភ្ជាប់ផ្លូវជាតិលេខ៥ រហូតដល់ភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត ផ្លូវទី២ភ្ជាប់ពីផ្លូវជាតិលេខ៥ចំនុចស្ថានីយរថយន្តដឹកអ្នកដំណើរក្រុង រហូតដល់ភូមិព្រៃគប់ភ្ជាប់ផ្លូវជាតិលេខ៥៨ ហើយផ្លូវទី៣តភ្ជាប់ផ្លូវជាតិលេខប្រាំចំនុចស្តង់តាងួន ចូលមណ្ឌុលទាំង១០ក្នុងសង្កាត់ផ្សារកណ្ដាល។ផ្លូវមេបីខ្សែរនេះ ចាក់បេតុងតភ្ជាប់មួយ កំណាត់ហើយ ផ្លូវលំតភ្ជាប់ផ្លូវបេតុងនេះខូចខាតដោយសាភ្លៀងធ្លាក់រដូវស្សារ លំបាកធ្វើដំណើរដែលត្រូវជួសជល់បន្ទាន់សំរួលដំណើរពលរដ្ឋ។
លោក ងោ ម៉េងជ្រួនថា:ឃើញការលំបាកក្នុងការធ្វើដំណើរ និងការស្នើរសុំពីពលរដ្ឋឯកឧត្ដមនាយឧត្ដមសេនីយ៍ ខេង សុម៉េធ អគ្គស្នងការរងនគបាលជាតិ ទទួលទិសភូមិភាគទី៤-៥ តំបន់ពាយព្យ នាំយកគ្រឿងចក្រមកឈូសឆាយ ពង្រាបកិនបង្ហាប់សំរួលដំណើជូន។
លោក ងោ ម៉េងជ្រួនថ្លែងអំណរគុណក្នុងពលរដ្ឋក្នុងសង្កាត់ទាំងពីរដល់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ខេង សុម៉េធ ហើយស្នើរសុំសប្បរស់ជនផ្តល់ថ្មចាក់ពង្រាប ជង្ហុកតាមផ្លូវខណះមានគ្រឿងចក្រជួយកៀរកិនស្រាប់ផងដែរ៕

photo_2016-09-05_15-11-02 photo_2016-09-05_15-11-33 photo_2016-09-05_15-11-04 photo_2016-09-05_15-11-18 photo_2016-09-05_15-11-07 photo_2016-09-05_15-11-10