ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ មានមតិរិះគន់ច្រើនដែរករណី”អោយរួចខ្លួនលើគោក”ដល់ជនពាលជាស្ត្រីជនជាតិវៀតណាមម្នាក់និងបុរសជនជាតិចិន២-៣នាក់ព្រួតវាយទ្រោមខ្លួនរបួសធ្ងន់ដែរលើមន្ត្រី នគរបាលកម្ពុជាម្នាក់នៃនាយដ្ឋានសន្តិសុខផ្ទៃក្នុងយាមក្នុងកាស៊ីណូ។រឿងហេតុនោះកើតឡើងតាំងពីម៉ោងជា១រំលងអាធ្រាត្រថ្ងៃទី៣កញ្ញាឆ្នាំ២០១៦ នៅខ្លោងទ្វារចូលអគារធំនៃកាសីណូផ្កាយ៥(ស្តារវេហ្គាស)ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ោយប៉ែតខេត្តបន្ទាយមានជ័យ តែទើបបែកធ្លាយក្នុងបណ្តាញសង្គមហ្វេសប៊ុកថ្ងៃទី៥កញ្ញានេះ។
ប្រាប់ថ្ងៃទី៥កញ្ញាអោយដឹងថា:មន្ត្រីនគរបាលសន្តិសុខផ្ទៃក្នុងនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំយាមនៅកាសីណូផ្កាយ៥នោះគឺជនរងគ្រោះនោះមានឈ្មោះ អ៊ុ សាវី ភេទប្រុសអាយុជាង៣០ឆ្នាំ។ប្រភពបន្តថា៖ ក្នុងហេតុការណ៍នោះ បុរសរងគ្រោះបំពេញតួនាទីខ្លួនខាងសន្តិសុខបានឃាត់ស្ត្រីជនជាតិវៀតណាមនិងបុរសជនជាតិចិនទាំងនោះព្រោះសង្ស័យគេបែកថ្នាំញៀននិងស្រវឹងជោគជាំ។
ភ្លាមៗនោះជនពាលទាំងនោះបានតបតហឹង្សារដោយប្រើដំបង ដុំឥដ្ឋ កៅអីដែក លួសទម្ពក់ខោអាវ ជាច្រើនវាយប្រហារដូចខ្មាំងសត្រូវជាតិសាសន៍លើលោក អ៊ុ សាវី (ជនរងគ្រោះ)បណ្តាលអោយរបួសធ្ងន់ធ្ងរ។ប៉ុន្តែប្រភពច្បាស់ការណ៍មួយពន្យល់ថា ការពិតករណីនេះអីចេះទេគឺបុរសជនជាតិចិនត្រូវនាំស្រីស្នេហ៍ជនជាតិវៀតណាមឡើងដេកក្នុងសណ្ឋាគារនៃកាសីណូ ហើយត្រូវនគរបាលខ្មែររូបនោះហាមឃាត់ទើបកើតជាជម្លោះ។
ភ្លាមៗនោះត្រូវបាននគរបាលសន្តិសុខរួមការងារយាមកាស៊ីណូនិងសន្តិសុខស៊ីវិលរបស់កាសីុណូជួយអន្តរាគមន៍បំបែក។នគរបាលក្រុងប៉ោយប៉ែតបានទៅដល់ក្រោយបន្ទាប់។
ប៉ុន្តែអ្វីៗបានប្រែប្រួលដែលទំនងជាមានអន្តរាគមន៍ពីថៅកែនិងមេៗបានណែនាំទើបមានការសម្រួលគ្នា”រួចខ្លួន”រៀងៗខ្លួនគួរអោយឆ្ងល់។មន្ត្រីនគរបាលសន្តិសុខផ្ទៃក្នុងនិងអ្នកឃើញហេតុការណ៍ខ្លះអោយដឹងថា:ករណីលើលោកអ៊ុ សាវី វាគួរជារឿងព្រហ្មទ័ណ្ឌបង្កពីជនពាលបរទេសទាំងនេះវាយដំមន្ត្រី នគរបាលខ្មែរអោយរបួស បែរជាអោយចប់យ៉ាងក្រឡុញឆិទៅវិញ។
មតិខ្លះបានស្នើជូនលោកឧត្តមសេនីយ៍ស៊ាន សេន ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិជួយមើលលោកវរសេនីយ៍កែវ នី មេក្រុមនគរបាលសន្តិសុខផ្ទៃក្នុងនេះប្រចាំនៅស្នាក់ការប៉ោយប៉ែតនិងកូនចៅផង ម្តេចក៏អោយគេវាយធ្វើបានកូនចៅអោយឈឺសាច់ ឈឺចិត្តយ៉ាងនេះ។រីឯមតិក្នុងហ្វេសសប៊ុកវិញបានរិះគន់ ឌឺដងនិងចំអកសកម្មភាពនិងចំណាត់់ការនោះថា:”ទាល់តែអីចឹងទើបភ្លឺភ្នែកអស់លោកសមត្ថកិច្ច(ខ្មែរ) យួនព្រួតវាយខ្មែរ”។”ជួយផងៗ”។”ជួយអី គេយកប្រាក់ដាក់ហៅប៉ៅបាត់ហើយហ្នឹង”។ល។
លោកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងតាមទូរស័ព្ទថ្ងៃទី៥កញ្ញាថា:ករណីហឹង្សារនេះ ខាងសាម៊ីខ្លួននិងអង្គភាពមិនទាន់មកប្តឹងសមត្ថកិច្ចដែនដី។រីឯខាងដែនតំបន់កាសីណូនោះគ្រប់គ្រងដោយនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរាជាតិប៉ោយប៉ែត។
លោកបន្តថា:រឿងហ្នុងមកពីជនជាតិវៀតណាមនិងចិនដែលជាប្រុស ស្រីស្នេហ៍នឹងគ្នាមិនស្តាប់ការណែនាំមន្ត្រីប៉ូលីសសន្តិសុខ ហើយវាយប្រហារលើគ្នាថែមទៀត៕