ការដ្ឋាន​បូម​ខ្សាច់​មួយកន្លែង​នៅ​តំបន់​ស្ទឹង​កែវ រង​កា​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​

0

ខេត្តកំពត៖ ការដ្ឋានបូមខ្សាច់មួយកន្លែង ដែលបង្ករឲ្យមានការ ប៉ះពាល់ដល់បរិស្ថាន ផ្ទៃទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើអោយបាក់ច្រាំងស្ទឹង និងបង្កផលប៉ះពាល់ដល់ ដំណាំប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ការដ្ឋានបូមខ្សាច់ មួយកន្លែងនេះ មានទីតាំងស្ថិតនៅ ភូមិកំពុងចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូphoto_2016-09-06_13-17-41 ខេត្តកំពត។ក្រុមប្រជាពលរដ្ឋរស់នៅភូមិ-ឃុំ ខាងលើ បានសុំអោយអាជ្ញាធរស្រុកនិងខេត្ត មានវិធានការជួយធ្វើទប់ស្កាត់និងបញ្ឈប់ការបូមខ្សាច់ នៅចំណុចភូមិសាស្ត្រខាងលើនេះ ។ព្រោះការដែល បូមយកខ្សាច់ពីច្រាំងក្នុងស្ទឹងនេះ គឺវាបណ្តាលអោយបាក់ច្រាំងស្ទឹង និងប៉ះពាល់ដល់ដីចំការរបស់ ប្រជាពលរដ្ឋរស់នៅក្បែស្ទឹងខាងលើនោះ ហើយបណ្តាលអោយទឹកស្ទឹងល្អក់យ៉ាងខ្លាំងយកមកប្រើប្រាស់មិនកើត។ប្រជាពលរដ្ឋបាន បន្តទៀតថា ក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ មានរថយន្តធំៗជាច្រើនគ្រឿង បានដឹកខ្សាច់ ចេញពីបំបន់នោះ បណ្តាលអោយផ្លូវលំមួយខ្សែ មានប្រវែង ប្រមាណជាងមួយពាន់ម៉ែត រងការខូចខាតយ៉ាងដំណំ។photo_2016-09-06_13-17-48

ប្រជាពលរដ្ឋបាន អោយដឹងថា ម្ចាស់ការដ្ឋានបូមយកខ្សាច់ខាងលើ ត្រូវគេស្គាល់ឈ្មោះថា គីម ថន ដែលជាម្ចាស់ការដ្ឋាបូមនខ្សាច់ ដែលធ្វើអោយរងការប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅតំបន់ស្ទឹងកែវស្រុកទឹឈូរ ខេត្ត កំពត។សារពត័មានយើង មិនអាចសុំការបំភ្លឺ ជុំវិញបញ្ហា ការដ្ឋានបូមខ្សាច់ ដែលកំពុងធ្វើសកម្មភាព ខាងលើនេះបានទេ ដោយសារតែ លោក សោម វិចិត្រ ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកំពត ជាប់រវល់ប្រជុំ។ទោះបីយ៉ាងណាក៏ដោយ គួតែអាជ្ញាធរ និងជំនាញ ជួយទប់ស្កាត់ ការដឹកជញ្ជូនខ្សាច់លើសទម្ងន់នេះផង កុំបណ្តែតបណ្តោយអោយធ្វើយ៉ាងនេះ ប្រយត្ន័ខូចផ្លូវខានប្រជាពលរដ្ឋធ្វើដំណើរ ៕

photo_2016-09-06_13-17-45