កំពង់ស្ពឺ៖ ការលើកឡើងនេៈនៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦ នេះគ្រាដែលលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមដំណើរនិងក្រុមការងារមន្ទីរធនធានទឹកនិងជាមួយប្រជាពលរដ្ឋមកចូលរួមជួសជុលប្រឡាយស្ថានីយ៏បូមទឹកព្រៃទួល ដើម្បីបូមទឹកជួយសង្គ្រោះស្រូវ ចំនួន ៨៥ ហិតា ស្ថិតក្នុង ៩ ភូមិ របស់ឃុំវ័ល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នៅពេលចុៈពិនិត្យការបង្កបង្កើនផលស្រូវរបស់ពលរដ្ឋនោៈលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អាជ្ញាធរខេត្តនិងមន្ទីរជំនាញបានចុៈជួយបងប្អូនគ្រប់គោលដៅដែលកំពង់ជួបគ្រោៈរាំងស្ងួតនៅទូទាំងខេត្ត ហើយក្នុងនាមលោកជាថ្នាក់ដឹកនាំសុំឲ្យបងប្អូនមេត្តាយកចិត្តទុកដាក់ក្នុងការបង្កបង្កើនដំណាំស្រូវដើម្បីបំពេញជីវភាពរបស់យើង ហើយសហការឲ្យបានល្អជាមួយជំនាញក្នុងការនាំទឹកទៅកាន់ទីស្រែរៀងៗខ្លួន ។ លោកអភិបាលបញ្ជាឲ្យពិនិត្យឲ្យបានល្អិតល្អន់នៅតាមតំបន់ធារាស្ត្រដែលត្រូវបូមស្រោចស្រប់ជូនពលរដ្ឋបន្ទាន់ ។
លោក ញ៉ាញ់ ជាបហ៊ង ប្រមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា មន្ទីរក្រោយពីបានទទួលការណែនាំរបស់អភិបាលបានចាត់តាំងមន្ត្រីអនុវត្តគំរោងសង្គ្រោៈស្រូវប្រជាពលរដ្ឋដែលមាន០៩ទីតាំង ទី១ ស្ថានីយ៏បូមទឹក សម្តេចមហាវិបុលភក្តី សាយ ឈុំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ដែលមានផ្ទៃដីសង្គ្រោៈ ៤៥០ ហិតា ។
ទី២ ស្ថានីយ៏បូមទឹក សម្តេចមហាវិបុលភក្តី សាយ ឈុំ ចំប៉ីឃុំតាំក្រូច ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោៈ២០០ ហិតាទី៣ ស្ថានីយ៏បូមទឹក សម្តេចមហាវិបុលភក្តី សាយ ឈុំ ភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ដែលមានផ្ទៃដីសង្គ្រោៈ ១៥ ហិតា ។
ទី៤ ស្ថានីយ៏បណ្តែតទឹក សំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោៈ២០០ ហិតា ទី៥ ស្ថានីយ៏បូមទឹកភូមិឈើទាលទី១ និង២ទី សង្កាត់សុពរ័ទេព ក្រុងច្បារមន ដែលមានផ្ទៃដីសង្គ្រោៈ ១៨០ ហិតា ។ទី៦ ស្ថានីយ៏បូមទឹកសម្តេចមហាវិបុលភក្តី សាយ ឈុំ កំប៉ៅ ឃុំព្រៈនិពាន ស្រុកគងពិសី ដែលមានផ្ទៃដីសង្គ្រោៈ ១០០ហិតា ។ទី៧ ស្ថានីយ៏បូមទឹកភូមិគក ឃុំព្រៈនិពាន ស្រុកគងពិសី ដែលមានផ្ទៃដីសង្គ្រោៈ ៨៥ ហិតា ។
ទី៨ ស្ថានីយ៏បូមទឹកភូមិព្រៃទួល ឃុំវល្លស ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោៈ ៩០ ហិតា ។
ទី៩ ស្ថានីយ៏ភូមិចំការរត្ន័ ឃុំវល្លស ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោៈ ៨៥ ហិតា ។
លោកប្រធានមន្ទីរធនធានទឹកដដែលបានបញ្ជាក់ឲ្យដឹងថា រាល់ការបូមទឹកសង្គ្រោៈស្រូវរបស់ពលរដ្ឋ មន្ទីរធនធានទឹជាអ្នកផ្តល់ប្រេងសម្រាប់ដំណើរការ ទាំងអស់ ៕