កំពត ៖ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរង ទទួលផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឩត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនដល់គ្រួសារមន្ត្រីនគរបាលដែលទទួលមរណៈភាព និងចូលនិវត្តន៍សរុបចំនួន ១៣នាក់ ក្នុងនោះមន្ត្រីនគរបាលទទួលមរណៈភាពចំនួន ១០នាក់ គ្រួសារមន្ត្រីទទួលមរណៈភាពចំនួន ០១នាក់ និងចូលនិវត្តន៍ចំនួន ០២នាក់ ស្មើនឹងទឹកប្រាកសរុប់ចំនួន ៩៨.២៦៦.៤៦០៛ ៕