បើករថយន្ត​លឿន​ពេល​ដល់​ផ្លូវ​ការចាប់​ហ្វាំង​មិនទាន់ បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់​

មណ្ឌលគិរី​៖​គ្រោះថ្នាក់​ចរាចរ​ដ៍​គួ​ឲ​រន្ធត់​មួយ បង្កឡើង​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ បោះពួយ​យ៉ាង​លឿន​  ដល់​ចំណុច​ផ្លូវ​កោង ជាន់​ហ្វាំង​មិនទាន់ ក៏​បុក​ម៉ូតូ ពី​មុខ​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា ខ្ទាត​ប្រមាណ​ជាង ១០​ម៉ែត្រ ទាំង​ម៉ូតូ​ទាំង​មនុស្ស បណ្តាល​អោយ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​រងរបួស​ធ្ងន់

ហេតុ​ការ​នេះ​កើតឡើង នៅ​បណ្តោយ​ផ្លូវជាតិ​លេខ ៧៦​ត្រង់​បង្គោល​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី ក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​២៩​ខែ​
​ឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទម​ស្រុក​កែវ​សី​ម៉ា​។ 
​តាម​សាក្សី ឃើញ​ហេតុការណ៍​បានឲ្យ​ដឹង​ដែរថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ បើក​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ពេល​ដល់​ផ្លូវ​កោង​នេះ​ក៍ជៀស​រថយន្ត​មួយ​គ្រឿងផ្សេង​ទៀត​ដែល​ចត​តាមផ្លូវ ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ដែល​បើក​ចេញពី​ផ្លូវ​គ្រោះ​ក្រហម​ភូមិ​ឆ្នែង​ក្នុង​ពេញ​មួយ​ទំហឹង​បណ្ដាល​អោយ​គាត់រ​ង់​របួសធ្ងន់​មិនដឹងថា វាសនា​យ៉ាង​នោះទេ​។​
​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស បានឲ្យ​ដឹង​ដែរថា ជនរងគ្រោះ​ដែោល​រង់​របយសធ្ងន់​មាន​ឈ្មោះ អែម ម៉ា​រ៉ា ភេទ​ស្រី​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នែង​ក្នុង ឃុំ ស្រែ​ខ្ទម ស្រុក​កែវ​សីមា​បច្ចុប្បន្ន​ត្រូវបាន ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ចំណែក​រថយន្ត​បង្ករ​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​កែវ​សីមា​ដើម្បី​ដោះស្រាយ​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ជាតិ​៧៦​នេះ​បាន​សូម​ណូម​ពរ​ដល់​អ្នកបើកបរ​រ​ថ​យន្ត​ដឹកទំនិញ​ធំៗ​មេត្តា​កុំ​បើក​លឿនៗ​ពេក​ហើយ​ក៍​សូម​ណូម​ពរ​ផងដែរដ​ល់​សមត្តកិច្ច​គ្រប់​លំដាប់ថ្នាក់​មេត្តាជួ​យ​បង្ក្រាប​រថយន្ត​ដែល​បើក​លឿនៗ​ផង​៕​

1 2