ខេត្តព្រះសីហនុ៖(រូបភាព និងអត្ថបទ ខៀវ សាវ៉ុន)រយៈកាលចុងក្រោយនេះនៅខេត្តព្រះសីហនុសង្គេតឃើញថាវិស័យសំណង់បាននឹងកំពុងរីចំរើននិងអភិវឌ្ឍជាលំដាប់។
ក្នុងនោះដែរអាជ្ញាធរខេត្តបានឲ្យដឹងថាបន្ទាប់ពីបានចុះពនិត្យរួចមក ឃើញថាមានសំណង់ខ្លះកំពុងសាងសង់សព្វថ្ងៃមិនទាន់មានលិខិតអនុញ្ញាតសាងសង់តាមនិតិវិធីច្បាប់នៅឡើយ។
តែម្ចាស់សំណង់នៅតែបន្តសាងសង់ដោយមិនបានសហការល្អជាមួយអាជ្ញាធរក៍ដូចជាមន្ត្រីជំនាញឡើយបើទោះជាអាជ្ញាធរបានចុះណែនាំឲ្យសុំច្បាប់សាងសង់យ៉ាងណាក្តី។
មន្ត្រីរាជការម្នាក់នៅខេត្តព្រះសីហនុ សំដែងការយល់ឃើញថា៖(ស្តាប់ការលើកឡើងរបស់មន្ត្រីរាជការម្នាក់នៅខេត្តព្រណសីហនុ)។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាសាខាខេត្តព្រះសីហនុ យល់ឃើញដូច្នេះ ៖
(សូមស្តាប់ការលើកឡើងរបស់លោម សុខ សុខុម)
រីឯមន្ត្រីជំនាញខាងសំណង់ម្នាក់សុំមិនបញ្ចេញឈ្មោះលើកឡើងថា៖ម្ចាស់សំណង់ខ្លះចេះតែរកជាងមកធ្វើផ្ទះតាមទំលាប់,ខ្លះធ្វើតាមតែជាងសំណង់ចង្អុលបង្ហាញដោយមិនដោយមិនគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ឲ្យបានត្រឹមត្រូវទេ។
ហើយអ្វីដែលលំបាកជាងនេះទៅទៀតនោះគឺម្ចាស់សំណង់មួយចំនួនទៀតគាត់ធ្វើការសាងសង់ដោយអាងឥទ្ធិពលអន្តរាគមន៍ផ្សេងៗ។លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានបញ្ជាក់ថា៖”សំណង់មួយចំនួននៅខេត្តព្រះសីហនុបានសាងសង់ដោយមិនទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយទេ។ដូច្នេះលោកសូមស្នើឲ្យ ម្ចាស់សំណង់ទាំងឡាយនៅពេលសាងសង់សំណង់ត្រូវមកសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវ”។
តែយ៉ាងណាដើម្បីឆ្លើយតបចំពោះបញ្ហាសំណង់គ្មានលិខិតអនុញ្ញាតក្នុងខេត្តព្រះសីហនុនេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវគោលការណ៍5ចំណុចដូចខាងក្រោម៖
1.ករណីសំណង់កំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ត្រូវកោះអញ្ជើញម្ចាស់សំណង់ទាំអស់ឲ្យមកចូលតំកល់ប្រាក់សម្រាប់បង់ពន្ធសំណង់ទៅតាមទំហំសំណង់ជាក់ស្តែងនៅមន្ទីរ,ដនសស ខេត្តព្រះសីហនុ។2.ករណីសំណង់ថ្មីចាប់ពីថ្ងៃទី01/09/2016 ម្ចាស់សំណង់ត្រូវសុំលិខិតអនុញ្ញាតសាងសង់ឲ្យបានរួចរាល់ជាមុនសិនពេលសាងសង់សំណង់របស់ខ្លួន។
3.មុនពេលសាងសង់សំណង់ត្រូវឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យការបោះបង្គោលទីតាំងគ្រប់ការដ្ឋានសំណង់ដោយកំណត់និយាមការឲ្យបានច្បាស់លាស់។
4.គ្រប់សំណង់ទាំងអស់ត្រូវមានអាបប្រព្រឹត្តិកម្មចម្រោះ(septic tank) ពិសេសក្នុងក្រុង និងកោះនានា។5.ករណីម្ចាស់សំណង់នៅតែបន្តសាងសង់ដោយគ្មានលិខិតអនុញ្ញាត អាជ្ញាធរនឹងចុះផ្អាកការសាងសង់ជាបន្ទាន់ និងធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ42.មាត្រា70,មាត្រា71 ជាធរមាន៕