​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ បញ្ជូន​កាន់​តុលាការ​

0

សៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ឃាត់ខ្លួនជនសង្ស័យ៦នាក់ បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ចាត់ការតាមច្បាប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦
ដោយមានការចូលរួមពីកំលាំងប៉ុស្ត៏រដ្ឋបាលសង្កាត់សាលាកំរើក បានចុះធ្វើសកម្មភាពបង្ក្រាប
ករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀននៅចំណុចភូមិចុងឃ្នៀស និងភូមិសាលាកំរើក
ក្រុង ខេត្តសៀមរាប។ជនសង្ស័យ៦នាក់មានម្នាក់ឈ្មោះ ព្រិច សុភ័សភេទប្រុស កើតនូវឆ្នាំ១៩៨៦(មានមុខរបបសន្តិសុខរស់នៅភូមិពាមឃុំរកាកោងទី១ស្រុកមុខកំពុលខេត្តកណ្តាលពីករណីចាត់ចែង ២.ឈ្មោះគល់ចំណាន ភេទប្រុស កើតនូវឆ្នាំ១៩៨៤ មានមុខរបប រស់នៅភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ៣.ឈ្មោះ ឆោមអូនដែនភេទប្រុស កើតនូវឆ្នាំ១៩៩៦ មានមុខរបប លក់ដូរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ៤.ឈ្មោះ ពៅសុភ័ក្ក្រភេទប្រុស កើតនូវឆ្នាំ១៩៩៣ មានមុខរបប លក់ដូរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ៥.ឈ្មោះ មឿនរ៉ាឌីភេទប្រុស កើតនូវឆ្នាំ១៩៩៥៦មុខរបរគ្នានរស់នៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាបពីករណីចាត់ចែង
ធ្លាប់ជាប់គុកម្តងមកហើយពីករណីជួញដូរគ្រឿងញៀន.ឈ្មោះ ទូនភឿនភេទប្រុស កើតនូវឆ្នាំ ១៩៩៥រស់នៅភូមិគ្រួសសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
លោកវរសេនីយ៍ទោអ៊ុំសាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា នៅពេលកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបានកំណត់មុខសញ្ញា បានបង្ក្រាបឃាត់បាន៦នាក់មានម្នាក់ធ្លាប់ជាប់គុកម្តង ពីករណី ជួញដូរគ្រឿងញៀន ។ លោកវរសេនីយ៍ទោ បានប្រាប់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៦នាក់ បាន សារភាពថាពួកគេពិតជាបានជួញដូរ គ្រឿងញៀនពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យ
ទាំង៦នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ដោយគឿនវេតIMG-20160905-WA0004 IMG-20160905-WA0000