អភិបាលខេត្ត​បម្ទាយមានជ័យ​ព្រមាន មេភូមិ​-​មេឃុំ​ទាំងអស់ ថា​មិនមែន​ជា​មន្ត្រី​ជំនាញ​សុរិយោដី​ទេ​

​បន្ទាយមានជ័យ​៖ លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​ដល់​មេភូមិ មេឃុំ​ដែល​ចេះ​តែ​លូកដៃ​ក្នុង​រឿង​ដីធ្លី​ដែល​បំពាន​លើ​ជំនាញ​សុរិយោដី​ដើម្បី​ទាញយក​ផលប្រយោជន៍​។​ការព្រមាន​ដូច្នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤​ក្នុង​កម្មវិធី​ប្រជុំ​

ផ្សព្វផ្សាយ ប្រកាស​រួម​ស្តីពី​ការទប់ស្កាត់​ការសាងសង់​គ្មាន​លិខិតអនុញ្ញាត​ឬ​ការសាងសង់​ខុសពី​លិខិតអនុញ្ញាត​រវាង​ក្រសួង​មហាផ្ទៃ​និ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​សំណុំ​ឯកសារ​ស្នើសុំ លិខិតអនុញ្ញាត​សាងសង់​នៅ​មន្ទីរ​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​។​
​លោក គោ ស៊ុំ​សារឿ​ត ថ្លែង​បែប​នេះ​បន្ទាប់ពី​លោក​មើលឃើញ​ថា​កន្លង​លោក​មេភូមិ​និង​លោក​មេឃុំ​តែង យក​តួនាទី​ខ្លួនឯង​ចូល​ជ្រៅ​ទៅ​ក្នុង​ការងារ​ជំនាញ​ដែល​ខ្លួន​ឯង​គ្មាន​សិទ្ធិ​ក្នុង​ការវាស់វែង និង​ផ្ទេរ​ផ្ទូូក​ម្ម​សិទ្ទិ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត​ហើយ​ទារ​យក​លុយ​ពី​គេ ។​ក្រៅពី​ព្រមាន​ដល់​មេភូមិ មេឃុំ​លោក​ក៏​បាន​ស្នើសុំ​ផងដែរ​ដល់​មន្ត្រី​ជំនាញ​សុរិយោដី​មិន​ត្រូវ​យក​កម្រៃ​សេវា​អោយ​ហួស​តម្លៃ​សេវា​ដែល​រដ្ឋ​បានកំណត់​។​
​យោងតាម​របាយការណ៍​របស់លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន អោយដឹងថា​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​មាន​សិក្ខាកាម​ជា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​-​ក្រុង និង​អ្នកធ្វើអាជីវកម្ម​សាងសង់ ចូលរួម​ចំនួន​១០០​នាក់​មកពី​ខេត្ត​ចំនួន​៦​គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ សៀមរាប ប៉ៃលិន​និង​ខេត្ត​បន្ទាយមានជ័យ​។​លោក​ក៏​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ចំពោះ​ការខ្វះ ធនធានមនុស្ស ខ្វះ​សំភា​រះ ខ្វះ​កិច្ចសហប្រតិបត្តិការ​ចូល​រួម​ពី​អ្នក​ពាក់​ពន្ធ័​ក្នុង​ការទប់ស្កាត់​សំណង់​មិន​រៀបរយ សំណង់​សាងសង់​ខុសច្បាប់​មិន​អាច​ទប់ស្កាត់​បាន​ដែល​តែង​មាន​ការ​អន្តរា​គម​ពី​អ្នកមានអំណាច​។​តែ​ទោះជា​មាន​បញ្ហា​ប្រឈម​ច្រើន មន្ទីរ​នៅ​តែ​បន្ត​ជំរុញ​ការងារ​អភិវឌ្ឍន៍​វិស័យ​ដីធ្លី សំណង់​និង​ការរៀបចំ​ដែនដី នគរូបនីយកម្ម អោយ​កាន់តែ​មាន​មូលដ្ឋាន​រឹម​មាំ​ង​ធ្វើអោយ​ដីធ្លិ និង​សំណប់ ប្រែក្លាយ​ជា​ប្រភព​ធនធាន ពិតប្រាកដ សម្រាប់ ការអភិវឌ្ឍន៍ និង​ត្រូវបាន​ប្រើប្រាស​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព ។​
​លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀន​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សុរិយោដី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​សំណង់​តូច​ធំ​កំពុង​ត្រូវបាន​រីកដុះដាល​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ។ ដូចនេះ​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​នូវ​រាល់​ឯកសារ លិខិត​អនុញ្ញត​សាងសង់ និង​គុណភាព សុវត្ថិភាព​សំណង់ ជាមួយ​នេះ​មន្ត្រី ជំនាញ​មិនត្រូវ​ទាមទា​ឬ​ប៉ះពាល់​នូវ​ប្រយោជន៍​ផ្ទាល់​ខ្លួន​លើ​តំលៃ សេ​វ៉ា​សា​ធា​រណះ ។  លោក ក៏​បាន​ប្រមាន​ផង​ដែរ​សុំ​អោយ​បញ្ឈប់​ជា​បន្ទាន់ និង​ដក​ខ្លួន​ចេញ​អោយ​ឆ្ងាយ ពី​ការពាក់ព័ន្ធ​ក្នុង​ការទារលុយ ទារ​កាក់​ដោយ​ខុសច្បាប់ ។​
​ក្នុងនោះដែរ លោក​. ភឿង សុភ័ណ្ឌ​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​សិក្ខាកាម​ដែល​ជា​មន្ត្រី​ជំនាញ​ត្រូវ​បន្ត អនុវត្តន៍​ការងារ អោយមាន​តម្លាភាព គណនេយ្យភាព​និង​ទាន់ពេលវេលា​ក្នុង​ការបំរើ​សេ​វ៉ា សា​ធា​រណះ សំណង់​ទាំងអស់​ត្រូវ​រក្សា​រចនា​បថ​ជា​ខ្មែរ​ព្រោះ​ខេត្ត​ទាំង​៦ មាន​ព្រំប្រទល់​ជាប់​ព្រំដែន កម្ពុជា​ថៃ មេភូមិ​មេឃុំ ត្រូវ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ដែល​ប្រាសចាក​និង​នីតិវិធី ពិសេស​ត្រូវ​សម្អាតខ្លួន​អោយ​ហើយ ៕​

photo 1 photo 2