ខេត្តព្រះវិហារ បែកធ្លាយព័ត៌មានអោយដឹងថាដេប៉ូប្រមូលទិញលក់ឈើអារលេខ១និងលេខ២ទ្រង់ទ្រាយធំមួយកន្លែងរបស់ឈ្មួញដុះស្លែវ័យចាស់ម្នាក់ស្ថិតនៅភូមិស្រះឈូកសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។ដេប៉ូឈើខុសច្បាប់នេះដំណើរការយ៉ាងរលូនជិត១៦ឆ្នាំមកហើយដោយគ្រាន់តែម្ចាស់ដេប៉ូឈើរត់ការបង់លុយក្រោមតុប្រចាំខែដល់អាជ្ញាធរមានសមត្ថកិច្ចជាការស្រេច។ សេក្តីរាយការណ៍បានអោយដឹងថាឈើអារលេខ១និងលេខ២ប្រភេទឈើក្តារនិងឈើផ្ទោងប្រវែង៤ទៅ៦ម៉ែត្រត្រូវបានម្ចាស់ដេប៉ូឈើឈ្មោះចំរើនហៅក្រៅឈ្មោះតាធំប្រមូលទិញពីឃុំពោធិ៍និងឃុំប្រមេរស្រុកត្បែងមានជ័យដែលឈើទាំងនោះជនខិលខូចបានកាប់បំផ្លាញចេញពីព្រៃឈើការពារព្រះរកាគ្រប់គ្រងដោយក្រសួងបរិស្ថាន។ជនខិលខូចប្រើរូបភាពដឹកជញ្ជូនឈើអារតាមគោយន្តកន្ត្រៃប្រមាណ១០គ្រឿងរាល់យប់រាល់ថ្ងៃយកមកលក់អោយឈ្មួញឈើឈ្មោះតាធំហើយដេប៉ូឈើនេះមិនដែលឃើញសមត្ថកិច្ចជំនាញចុះបង្ក្រាបនិងបិទមិនអោយធ្វើអាជីវកម្មបានម្តងណាទ្បើយ។
ប្រជាពលរដ្ឋបាននិយាយថាដេប៉ូឈើខាងលើនេះដំណើរការទិញលក់ដូរយ៉ាងរលូនបើទោះបីដឹងថាគ្មានច្បាប់អនុញ្ញាតក៍ដោយគឺដឹកឈើតាមរ៉ឺមកម៉ូតូយកទៅអោយអ្នកទិញនៅទូទាំងទីរួមខេត្តព្រះវិហារដល់លំនៅឋានតែម្តងទៅតាមការកុម្មង់ទិញ។ឈើអារលេខ១ប្រភេទគគីរទិញចូលថ្លៃ៦០ម៉ឺនរៀលក្នុង១ម៉ែត្រគូបហើយលក់ចេញវិញថ្លៃ៨០ម៉ឺនរៀលក្នុង១ម៉ែត្រគូបឯណោះរីឯឈ្មួញឈើឈ្មោះតាធំសប្បាយកើបលុយរាល់ថ្ងៃដោយសារមិនចាំបាច់បង់ពន្ធថ្លៃឈើអោយរដ្ឋ។
ប្រជាពលរដ្ឋបញ្ជាក់ថាដេប៉ូប្រមូលទិញលក់ឈើខុសច្បាប់ទ្រង់ទ្រាយធំនេះនៅកណ្តលវាលក្នុងក្រុងព្រះវិហារតែម្តងមិនមែនមេព្រៃនិងស្ថាប័នសមត្ថកិច្ចផ្សេងទៀតមិនដឹងនិងមើលមិនឃើញនោះទេព្រោះវាជាឆ្នាំងបាយរួមរបស់សមត្ថកិច្ចបើសិនចុះបង្ក្រាបបិទទីតាំងស្តុកឈើវាហាក់ដូចជាបោកឆ្នាំងបាយបែកខ្ចាយខានស៊ីចុកទាំងអស់គ្នាជាមិនខាន។ជាក់ស្តែងទីតាំងអារឈើនិងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៍ធំមួយកន្លែងរបស់ឈ្មួញអនាមិកម្នាក់កំពុងជ្រកនៅខាងក្រោយជាប់បន្ទាយប៉េអឹមស្រុកត្បែងមានជ័យយ៉ាងរឹងមាំក្នុងឃុំពោធិ៍ដែលគ្រប់គ្រងដោយលោកឈឹមអយ។
ភ្នាក់ងារបានអោយដឹងថាសព្វថ្ងៃនេះឈ្មួញរកស៊ីដឹកជញ្ជូនឈើគ្រញូងបេងធ្នង់នាងនួននិងឈើអារលេខ១លេខ២ទាំងតូចទាំងធំចេញពីខេត្តព្រះវិហារបានអារសាច់ជូនខ្លានិងអារសាច់ជូនកុងត្រូលជជុះនៅស្រអែមស្រុកជាំក្សាន្តនៅចំណុចភ្នំដែកស្រុករវៀង។នៅឃុំពោធិ៍ស្រុកត្បែងមានជ័យនិងនៅព្រំប្រទល់ស្រុកឆែបជាប់នឹងស្រុកថាទ្បាបរិវ៉ាត់ខេត្តស្ទឹងត្រែងសរុបប្រមាណ៥០កុងត្រូលជជុះបានស៊ីចុកឆ្អែតគ្រប់គ្នាអស់ហើយទើបគ្មានការបង្ក្រាបបទល្មើសព្រៃឈើអ្វីទ្បើយ៕