ខេត្តកំពត៖ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៦នេះសមាគមន៍ខ្មែរកម្ពុជាក្រោម និងបងប្អូនជនជាតិ វៀត ណាមក្រោមធិបតីភាពព្រះតេជគុណ ធិត ធៀងញុឹង គង់នៅវត្តឡុងហាយ ឃុំរាំងទើង ស្រុកកណ្តៀង ខេត្តពោធិសាត់ បច្ចុប្បន្នគង់ស្នាក់អាស្រ័យសមាធិព្រះធម៌ ជើងភ្នំកំចាយ ភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ ដែលជួបការខ្វះខាតអំណោយក្នុងនោះរួមមានអង្ក១០គឡូក្រាម មីុ១០កញ្ចប់ ស្ករស១គីឡូ ទឹកសីុវអីុវ និងប្រាក់១០០០០រៀលនេះគឹជាសប្បុរសធម៌ ដ៏ល្អរបស់ប្រជាជនទាំងពីដែល ចេះស្រលាញ់គ្នានិងគ្នា និងចេះធ្វើការ ចែករំលែករវៀងគ្នានិងគ្នា មិនគិតអំពីជាតិសាសឡើយ។នៅក្នុងឱកាសនោះដែរលោកអនុសេនីយ៍ត្រី អ៊ូច សារ៉ន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលម៉ាក់ប្រាង និងអនុភូមិស្នំប្រាំពី ក៏បានចូលរួមក្នុងពិធីចែកអំណោយនោះដែរ។