ឯ​.​ឧចា​ន់​-​ចេស្ដា​អញ្ជើញ​ចុះ​ពិនិត្យ​ស្វែងយល់​ជាក់ស្តែង និង​នាំយក​នូវ​ម៉ា​ស៉ី​ន​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ប្រឈម​ការខ្វះខាត​ទឹក​

0

កំពត៖ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៦ ឯ.ឧចាន់-ចេស្ដាអភិបាលខេត្តរួមដំណើរដោយលោកជំទាវ យូសុគន្ធអភិបាលរងខេត្តនិងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យស្វែងយល់ជាក់ស្ដែង និងនាំយកនូវម៉ាស៉ីន បូមទឹកចំនួន ២គ្រឿង ផ្ដល់តាមរយៈមន្ទីរធphoto_2016-09-07_16-24-29នធានទឹកនិងឧតុនិយមខេត្ត ដើម្បីយកទៅជួយអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវ សន្ទូង និងស្រូវពង្រោះរបស់ប្រជាពលរដ្ឋប្រឈមការខូចខាតទឹកដោយសារការ ជួបប្រទះរាំងស្ងួតខ្វះខាតទឹក នៅភូមិផ្សារដំបង ឃុំដើមដូងស្រុកអង្គរជ័យខេត្តកំពត។
លោក ចាន់-វណ្ណា ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបានអោយដឹងថា ផ្ទៃដីស្រូវសន្ទូង និងស្រូវពង្រោះរបស់ប្រជាពលរដ្ឋដែលត្រូវបូមទឹក ជួយសង្គ្រោះនាពេលនេះគឺមានចំនួនប្រមាណជិត៤០០ហិចតា ហើយស្រូវទាំងនេះក៏ពុំទាន់មានលក្ខណៈខូចខាតធ្ងន់ធ្ងរនៅឡើយទេ តែបើភាពរាំងស្ងួតនៅអូសបន្លាយ ហើយការជួយសង្គ្រោះមិនបានទាន់ពេលវេលា អាចឈានដល់ការខូចខាតផងដែរ។photo_2016-09-07_16-23-47
ឯ.ឧចាន់-ចេស្ដាអភិបាលខេត្តក៏បានណែនាំផ្ដាំផ្ញើដល់មន្ត្រីជំនាញ ពិសេសមន្ទីរជំនាញ ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានត្រូវតែខិតខំជំរុញយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានជាក់ស្ដែង ដោយពិនិត្យមើលស្ថានភាពលទ្ធភាពជាក់ស្ដែង នូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូមឬបញ្ជូនទឹកបញ្ចូលស្រែជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលប្រឈមនិងការខូចខាត ខ្វះខាតទឹកគឺមិនត្រូវទុកអោយមានការខូចខាតដោយមិនបានជួយពួកគាត់អោយអស់លទ្ធភាពដែលមានឡើយ ៕

photo_2016-09-07_16-24-36 photo_2016-09-07_16-24-17 photo_2016-09-07_16-24-40 photo_2016-09-07_16-24-00 photo_2016-09-07_16-24-23 photo_2016-09-07_16-23-55 photo_2016-09-07_16-24-29