ឈើ​ចំនួន​១០៨​ដុំ​ដែល​មន្ត្រី​បរិស្ថាន​បង្ក្រាប​នោះ​ដើម្បី​បង់អួត​ថ្នាក់លើ​តែប៉ុណ្ណោះ​

0

ដោយ យក្ខឡោម

ខេត្តរតនគិរី៖ មន្ត្រីបរិស្ថានបានរឹបអូសឈើពីកន្លែងដាច់ដោយឡែកពីគ្នានៅស្រុកលំផាត់គួរបញ្ជាក់ផងដែរថា មន្ត្រីបរិស្ថានបានឲ្យដឹងនៅព្រឹកថ្ងៃទី៧ខែកញ្ញឆ្នាំ២០១៦បានបង្ក្រាបឈើមួយកន្លែងប្រភេទឈើធ្នុងចំនួន៥២ដុំនៅចំណុចផ្លូវបំបែកអូរវ៉ាក់ ទី២នៅយប់ថ្ងៃទី៦ខែកញ្ញphoto_2016-09-08_13-24-51ឆ្នាំ២០១៦បានបង្ក្រាបនឹងរឹបអូសឈើប្រណិតប្រភេទធ្នុងចំនួន៥៦ដុំនៅក្បែរព្រៃស្ថិតក្នុងភូមិថ្មីឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី។លុះដល់ថ្ងៃទី៧ខែកញ្ញឆ្នាំ២០១៦ អ្នកសារព័ត៌មាន បានចុះទៅដល់ស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ដែលបានជួបមន្ត្រីម្នាក់ដែលមានឈ្មោះធឹមវិចិត្រ បានប្រាប់ថា ឈើប្រណិតប្រភេទធ្នុងចំនួន១០៨ដុំនេះដែលលោកបានរឹបអូសពីឈ្មួញរកស៉ីបទល្មើសព្រៃឈើបំរុងដឹកចេញទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមដោយលោតឆ័ត្រ។
ទើបមន្ត្រីរូបនោះរឹបអូសយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃតែម្តង ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានរថយន្តជាច្រើនដូចជា រថយន្តបាឡែន រថយន្តឡង់គ្រីស័រ រថយន្តតូយូតា នឹងរថយន្តត្រូពិច ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនដែលឃើញមន្ត្រីជំនាញបរិស្ថាននឹងមន្ត្រីរដ្ឋបាលព្រៃឈើបានឈរជើងនៅតាមបណោយផ្លូវជាតិលេខ៧៦មិនឃើញដែលធ្វើការបង្ក្រាបម្តងណាឡើយប្រហែលមេឈ្មួញទាំងនោះសែនត្រូវហើយមើលទៅ រីឯឈើដែលលាក់ទុកនោះមិនបានសែនហើយមើលទៅបានជារឹបអូសឈើទាំងនោះមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ បង្អួតថ្នាក់លើឲ្យដឹង៕

photo_2016-09-08_13-24-59 photo_2016-09-08_13-24-56