ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ដឹកនាំ​យុទ្ធនាការ​បោសសំអាត ទីតាំង​ស្តុ​ប់​ឈើ​ដើម្បី​ដឹក​ចេញ​ជិត​២០០​ម៉ែត្រគូប

0

​ខេត្តកំពង់ធំ ៖ យុទ្ធនាការ​ក្តៅគគុក​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បាន​រុក​រា​ន្ទ​យ៉ាង​អាណាធិបតេយ្យ ស្ថិតនៅ​តំបន់ភ្នំ​ជី ភូមិ កំណប់ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែលជា​ចំនុចក្តៅ​ក្នុង​ការលក់​ដូច​ឈើ ដោយ​ខុសច្បាប់​ដូចជា​ផ្សា​ត្រី ដោយសារតែ​តំបន់​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្តកំពង់ធំ ប្រមាណ​ជា​២០០​គ​.​ម ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅ បង្ករ​ផល​លំបាក់​ដល់​សមត្ថកិច្ច ក្នុងការ​គ្រប់គ្រង​ផល អនុផល​ព្រៃឈើ ក៏ដូចជា​រ៉ែ​មាស ផងដែរ​។​

​តែ​ទោះ​ជាមាន​ផល​លំបាក់​បែបណា​ក្តី ក៏​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ជាង​៥០​នាក់ ក្នុងនោះ​មាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ១៥​នាក់ កងរាជអាវុធហត្ថ ៦​នាក់ ប៉ូលិស ៥​នាក់ មេព្រៃ​៤​នាក់​ព្រមទាំង​កម្មករ​សម្រាប់ លើក​វត្ថុតាង​ដាក់​គោយន្ត ២២​នាក់ ព្រមទាំង​អ្នក​ទូរទស្សន៍ កាសែត ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ បង្ក្រាបបាន​ធ្វើឡើង​ក្តៅ​ជាទីបំផុត ដើម្បី​ជំនះ ។​

​សកម្មភាព​ក្នុងការ បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង ៤.៣០​នាទី នៃ​រសៀល​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤ នឹង​បាន​រឹបអូស​យក​គំនរ​ឈើ​សរុប​មាន ២៩​ពន្លូក ដែលជា​ប្រភេទ​ឈើ​ធ្នង់ និង​នាងនួន ដែល​តាម​ការប៉ាន់ស្មាន​របស់​សមត្ថកិច្ច បាន​បញ្ជាក់ថា ឈើ​ទាំងនេះ​មាន​ប្រមាណ ជិត​២០០​ម៉ែត្រ គូប ដោយឡែក​នៅ​ចំនុច​ភូមិ​កំណប់​នេះ គឺជា​មុម​៣​នៃ​ព្រំប្រទល់ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ដែលជា​តំបន់​ទីផ្សា​សេរី​ក្នុងការ​ដឹកជញ្ជូន​ព្រៃឈើ ដោយ​អាណាធិបតេយ្យ ។​ ​

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​លោក បានឃើញ​នូវ​ទិដ្ឋភាព​បទល្មើស​ព្រៃឈើ​ដែល​បាន ដាក់តាំង​លក់​ដូច​ត្រីងៀត ស្ទើរតែ​គ្រប់​ខ្នង​ផ្ទះ ព្រមទាំង បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត ដែល​សមត្ថ​ជុះ​នា​ញ​មេព្រៃ​នៅក្នុង​ផ្នែក​សណ្តាន់​នេះ ពុំមាន​ភាព​ទទួល ខុសត្រូវ និង​ពុំ​មានការ​ចុះមក​តំបន់​ដើម្បី​គ្រប់​គ្រប់​ព្រៃឈើ ចំណែក​គោល​ការ​នៃ​ការចុះ​បង្ក្រាប​នាពេលនេះ ដោយ​យល់ថា ប្រជាពលរដ្ឋ ពុំ​សូវ​យល់​ពី​ច្បាប់​ព្រៃឈើ ទើប​នាំគ្នា​កាប់​ឈើ​ដោយ​ខុសច្បាប់ មក​ដាក់​នៅក្នុង បរិវេណ​ផ្ទះ​របស់ខ្លួន ទើប​លោក ធ្វើការ​ដកហូត​ត្រឹមតែ​ឈើ មកជា​សម្បត្តិ​រដ្ឋ ចំណែក​ម្ចាស់​ពុំ​យកទោស​ពៃ តែ​ហាម​ដាច់ខាត​មិនអោយ​ប្រព្រឹត្ត​ទៀត​ជាដាច់ខាត​។​ ​

លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ឲ្យ​ដឹងថា កិច្ច​សហ​ក​ប្រតិបត្តិ​ការបង្ក្រាប​នេះ និង​ត្រូវបាន​អនុវត្ត ដូច​ភ្លៀងរលឹម និង​បោះ​ជំ​ហ៊ាន​ទៅ​មុខជា​លំដាប់ ដោយឡែក​វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស និង​ត្រូវបាន​ដឹក ជញ្ជូន​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ឲ្យ​អស់​ទោះជា​ត្រូវ​ប្រើ​រយះពេល​យូ​ក្តី ហើយ​នៅ​ព្រឹក ថ្ងៃទី​៣០​នេះ និង​ត្រូវបាន​គៀងគរ មេព្រៃ​ទូទាំង​ខេត្ត​ឲ្យ​ចុះទៅ អនុវត្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​នៅ សេសសល់ ក្នុងព្រៃ​ដែល​ត្រូវបាន​ប៉ាន់ស្មាន​ក្នុង​មួយអាទិត្យ ទើប​អាច​ប្រមូល​អស់ ចំណែក​លទ្ធផល​ដែល បង្ក្រាប​នៅពេលនេះ ពុំទាន់​ដឹង​នៅឡើយ​ទេ រងចាំ​ប្រមូល​អស់​ទើប​បូកសរុប​ជាថ្មី ខណៈ​នេះ​សមត្ថកិច្ច​កំពុងតែបន្ត​បង្ក្រាប​ដូច​ព្យុះ​។​ ​ដោយ ប៊ុន រដ្ឋា ​Image22 Image23 Image24 Image25 Image26 Image27 Image28 Image29 Image30