កិច្ចប្រជុំ សាមញ្ញ​លើ​ក​ទី​២៧ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​

0

ដោយ:ឃិន គន្ធា

ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រព្រិត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឡុង តំណាងឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន បវរ អភិបាលខេត្ត ឯកឧត្តមphoto_2016-09-08_13-40-43 លោកជំទាវ លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តសរុបចំនួន៧៦រូបចូលរួម។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៧-២-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦-៣-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០១៦-៤-បញ្ហាផ្សេងៗ (ការងារទប់ស្កាត់បទល្មើសទំនិញគេចពន្ឋ-ការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៏-ការងារទប់ស្កាត់គ្រឿងញៀន-ការងារអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារ-ការងារសន្តិសុខសង្គមនិងសន្តិសុខព្រំដែន-ការងារធារាសាស្ត្រ-ការងារកសិកម្មនិងបង្ការអគ្គីភ័យ-ការងារបរិស្ថាននិងសោភ័ណភាពទីក្រុង-ការងារអប់រំ-ការងារសុវត្តិភាព គុណភាពចំណីអាហារនិងអនាម័យ)៕

photo_2016-09-08_13-40-41